Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ ឬ​មនុស្ស​? កូន​ទើប​កើត​ពុំទាន់​ស្លាប់​ផង យក​គ្នា​ទៅ​ចោល​ក្នុង​ធុងសំរាម រួច​ដើរ​ចេញ​ទៅ (​មាន​វីដេអូ​)

​ខណៈពេល​ដែល​ប៉ូលិស​ចាប់ខ្លួន ឪពុក​តិរច្ឆាន​ម្នាក់នេះ បាន​ឆ្លើយថា ខ្លួន​នឹក​គិត​ថា ជំងឺ​របស់​កូនស្រី​មិន​អាច​ព្យាបាល​បាន ហើយ​រាងកាយ​របស់​នាង​ចាប់ផ្តើម​ប្តូរ​ទៅ​ពណ៌​ស្វាយ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សម្រាល​។​

​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ទុក​កូន​នៅលើ​គ្រែ ឪពុក​រូប​នេះ​ក៏​សម្រេច​ចិត្ត​យក​ទៅ​គ្រវាត់ចោល ព្រោះ​គិតថា “​វា​ពុំ​អាច​រស់រាន​មានជីវិត​បានទេ​”​។​

​កាមេរ៉ា​សុវត្ថិភាព​បាន​ផ្តិត​យក​ខណៈពេលដែល​បុរស​ម្នាក់ នៅ Teng Uy, ខេត្ត Yunnan ប្រទេស​ចិន​។ ដែល​ពិតជា​សាហាវយង់ឃ្នង​ដាច់ចិត្ត​គ្រវាត់​កូនស្រី​របស់​ខ្លួន​ចូល​ក្នុង​ធុងសំរាម​។ មុន​នោះ​គេ​ឃើញ​បុរស​នេះ បាន​ចាប់​ញាត់​កូន​ចូល​ក្នុង​កញ្ចប់​ក្រដាស​មួយ រួច​ទម្លាក់​ចូល​ក្នុង​ធុងសំរាម​។ សីតុណ្ហភាព​ពេលនោះ​គឺ ១០​ដឺ​ក្រេ​។​

​ក្រោយពេល​ទម្លាក់​កូន​ចូល​ធុងសំរាម​រួចរាល់ បុរស​រូប​នេះ មាន​កាយវិការ​ធម្មតា​ដូច​គ្មាន​អ្វី​កើតឡើង​ដោយ​យក​ដៃ​ជ្រែង​ហោប៉ៅ រួច​ដើរ​ចេញ ។ សំណាង​ល្អ​ណាស់ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បាន​ឮ​សំឡេង​ក្មេង​យំ ក៏​សង្គ្រោះ​វា​ដោយ​យកចេញ​ពី​ធុងសំរាម​យ៉ាង​សែន​កខ្វក់​នោះ​។​

​ពេល​រក​ឃើញ​ភ្លាម​ទងផ្ចិត​របស់​ទារិកា​រពុំ​ទាន់​បាន​កាត់ចោល​នៅឡើយ​។​

​ស្ត្រី​ចំណាស់​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​ទេវតា​ការពារ​ជីវិត​ក្មេងស្រី​។​

​ទទួលបាន​ព័ត៌មាន​ភ្លាម ប៉ូលិស​ក៏​បើក​ការរុករក ហើយ​ចាប់​ឪពុក​តិរច្ឆាន​រូបនេះ បាន​សារភាព​ថា នោះ​ពិតជា​កូន​របស់​វា ហើយ​និង​មិត្តស្រី ទារិកា​ទើប​បាន​កើតចេញ​នៅផ្ទះ​របស់​ពួកគេ​ទាំង ២ ប៉ុន្មាន​ម៉ោង មុនពេល​ត្រូវ​យក​ទៅ​បោះចោល​ក្នុង​ធុងសំរាម​។ បុរស​រូប​នេះ សារភាពថា ពុំ​មាន​ឆ្មប​បង្កើត​ឡើយ ហើយ​ក្រោយពេល​កើត ស្រាប់តែ​ទារិកា​នេះ​ចាប់ផ្តើម ប្តូរ​ពណ៌​ស្បែក​ទៅ​ជា​ឡើង​ស្វាយ​។​

​វេជ្ជបណ្ឌិត​និយាយថា ទារិកា​ប្តូរ​ពណ៌​ស្បែក​ព្រោះតែ​អាកាសធាតុ​ត្រជាក់​ពេក​។​

​បុរស​តិរិច្ឆាន ដែល​ដាច់​ចិត្ត​ចោល​កូន​ក្នុង​ធុងសំរាម​៕

×