ខ្សែវីដេអូ កម្រប្រទះនេះបង្ហាញឲ្យឃើញទិដ្ឋភាពកូនសត្វគោគ្មានជើង២ ខាងមុខតាំងពីពេលកើតមក ហើយចេះ “ដើរជើង២ បត់បន្ទុយឲ្យមើល”… ។
តាមដែលដឹងនោះ ប្រភពដើមឃ្លីបនេះ ចេញពីឥណ្ឌូណេស៊ី ដែលកូនគោ ១ ក្បាល មានកម្ពស់ក្មេងម្នាក់ វាដើរចុះ ដើរឡើងនៅមុខផ្ទះ។ វាហាក់ប្រឹងទប់ខ្លួនឲ្យមានលំនឹង ពុំមែនដើរ បានធម្មតាដូចមនុស្សទេ ព្រោះទោះយ៉ាងណាវានៅតែជា… គោ។
វាដើរក្រវែលចុះឡើងឃើញមានបុរសម្នាក់ប្រហែលជាម្ចាស់ ពុំមានពាក់អាវ បានយកដៃច្រានវាចេញ ពេលដែលវាហាក់ប្រុងដួល។ គាត់ហាក់ដូចជាធុញទ្រាន់នឹងវា។ នេះឯងក៏ជាហេតុនាំឲ្យគាត់រងការថ្កោលទោស ចំពោះសត្វដែលគ្នាបានពិការរួចទៅហើយនោះ៕ ចន្ទ្រា