ភ្នំពេញ៖ នារីម្នាក់ ត្រូវបានជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបទាំងព្រឹកព្រលឹម យកទៅបាត់ បន្ទាប់ពីនារីខាងលើធ្វើដំណើរ នៅតាមបណ្ដោយផ្លូវ៣៧១ ឆ្ពោះទៅផ្សារច្បារអំពៅ លុះមកដល់ត្រង់ចំណុចក្បែរស្ថានីយបូមទឹក ក៏ជនសង្ស័យខាងលើ ច្របាច់កន្លះកាបូបទាញឆក់បើកម៉ូតូរត់ទៅបាត់ ។
ជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូម៉ាកនិចមិនស្គាល់ផ្លាកលេខ ពេលឆក់រួច ជនសង្ស័យខាងធ្វើដំណើរឆ្ពោះមកដល់ផ្លូវបំបែកជាបួន ស្តុបបឹងទំពុន ក៏បត់ឡើងទៅក្បាលថ្នល់វិញ រួចក៏គេចបាត់ស្រមោលតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ដោយ៖សហការី CEN