Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​សម្រុក​យក​រថយន្ត​ធ្វើ​ឆៀក ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោយ​មានការ​រឹតបន្តឹង​ខ្លាំង​រយៈពេល​ជិត​១​ខែ​នេះ

​តាកែវ​៖ ក្រោយ​មាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានចេញ​កាលវិភាគ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ឆៀក​ចល័ត នៅតាម​បណ្តា​ខេត្ត ថា​នឹងមាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅ​ខេត្ត​ចំនួន ៤ រួមមាន ខេត្តមណ្ឌលគិរី ត្បូងឃ្មុំ បន្ទាយមានជ័យ និង​ខេត្តតាកែវ ចាប់ពី​ថ្ងៃទី ២៥ ដល់​ថ្ងៃ​២៩ ខែឧសភា ឆ្នាំ​២០២០​នេះ យើង​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ខេត្តតាកែវ ក៏ដូចជា ខេត្ត​ផ្សេងៗ​នៅជាប់​តាកែវ បាន​សម្រុក​យក​រថយន្ត​របស់ខ្លួន​ចូលមក​ឆៀក នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា​នេះ​យ៉ាង​កកកុញ ។​

​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា មុន និង​ក្រោយ​ការអនុវត្តន៍​និង​រឹតបន្តឹង ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ទូទាំងប្រទេស ក្រោម​ការសហការ រវាង​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន CMVIC បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រថយន្ត “​ឆៀក​ចល័ត​” ក្នុង​ខេត្តតាកែវ បានជា​ច្រើន​គ្រឿង សម្រុក​ចូលមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​រប​ស់​ខ្លួន​។ រថយន្ត​ទាំងអស់នេះ គឺ​មិនមែន​មានតែ​ពលរដ្ឋ​នៅក្នុង​ខេត្តតាកែវ​ទេ ភាគច្រើន គឺ​មកពី​បណ្ដាល​ខេត្ត​មួយចំនួន​ដូចជា​កំពត កណ្ដាល កំពង់ស្ពឺ​ជាដើម​។

​លោក អ៊ុំ ចាន់ធូ អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត បាន​មានប្រសាសន៍​បន្តថា បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​តឹងរ៉ឹង​បំផុត ចំពោះ​អ្នកធ្វើ​ចរាចរណ៍​លើ​ទ្រូងផ្លូវ យើង​សង្កេតឃើញថា មាន​រថយន្ត​ជាច្រើន​លើស​ការរំពឹង បាន​ចូលមក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ហើយ​ការត្រួតពិនិត្យ​នេះ គឺ​តម្រូវ​ឲ្យ​ម្ចាស់ រថយន្ត​យក​ប័ណ្ណ​សម្គាល់​រថយន្ត និង​រថយន្ត​មក​ពិនិត្យ​ដោយផ្ទាល់ ហើយ​បើ​មន្ត្រី​ក្រុមហ៊ុន​ត្រួតពិនិត្យ​ឃើញ​មាន​ខុស​លក្ខណៈ​បច្ចេក ទេស​លើ​រថយន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​មន្ត្រី​និង​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ជួសជុល ឬ​បំពាក់​សម្ភារ​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​មុន​និង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ជូន​។ ម្យ៉ាងទៀត​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​នេះ គឺ​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ​នោះទេ គឺ​យើង​បាន​បិត​តារាង​ដែល​ត្រូវ បង់ប្រាក់ ហើយ​ម្ចាស់​រថយន្ត​អាច​បង់ប្រាក់​តាម​ក្រុមហ៊ុន​វី​ង ឬ​លី​ហួរ បាន​គ្រប់​ទីកន្លែង​។​

​សូម​បញ្ជាក់ដែរថា ការដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រថយន្ត​នៅក្នុង​ខេត្តតាកែវ ពី​សំណាក់​ក្រុមហ៊ុន CMVIC បានទទួល​សិទ្ធិ​ពី​ក្រសួង​សាធារណការ វា​ពិតជា​បាន​កាត់បន្ថយ​ការចំណាយ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាច្រើន ដែល​ពីមុន​ពួកគាត់​បាននាំគ្នា​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រថយន្ត​នៅ​រាជធានី​ភ្នំពេញ ដោយ​ចំណាយ​ពេលវេលា​យូរ និង​ចំណាយ​ថវិកា​ច្រើន​ថែម​ទៀតផង​។ ការ​ចុះមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ដល់​កន្លែង​បែបនេះ​បានជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន​រថយន្ត​មានការ​សប្បាយចិត្ត និង​ពេញចិត្ត​ក្នុង​ការយក​រថយន្តរ​បស់​ខ្លួន មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​។​

​ជាមួយគ្នានេះដែរ លោក​វរសេនីយ៍ឯក សៅ ច័ន្ទ​សំណាង នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ការអនុវត្តន៍​ច្បាប់​រឹតបន្ដឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ថ្មី គិត​ចាប់ពី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ មកដល់​ថ្ងៃទី ២៤ ខែឧសភា នេះ មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តតាកែវ បានដាក់​កម្លាំង នៅតាម​គោលដៅ​សំខាន់ៗ​ក្នុង​ខេត្តតាកែវ ដោយបាន​រកឃើញ​យានយន្ត​ល្មើស ៣១២​គ្រឿង ក្នុងនោះ​រថយន្ត​តូចធំ ៦០​គ្រឿង និង​ម៉ូតូ​២៥២​គ្រឿង ៕​ដោយ​៖​តាកែវ​

×