Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤​ខែ​ដើម​ឆ្នាំនេះ ស៊ីម៉ាក់ បោសសម្អាត​ផ្ទៃដី​ចម្ការមីន និង​ចម្ការ គ្រាប់​បាន ប្រមាណ​ជិត ​៣០​ គីឡូម៉ែត្រ​ក្រឡា និង​រកឃើញ​គ្រប់​ប្រភេទ​ជិត​ ១៤.០០០ ​គ្រាប់​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៤​ខែ ចាប់ពី​ខែមករា​-​មេសា ឆ្នាំ​២០២០​នេះ កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម អង្គភាព​ស៊ីម៉ាក់ បាន​បោសសម្អាត​ផ្ទៃដី​ចម្ការមីន និង​ចម្ការ គ្រាប់​បាន ប្រមាណ​ជិត​៣០​គីឡូម៉ែត្រ​ក្រឡា រុករក​ឃើញ​និង​កម្ទេចចោល​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គ្រប់​ប្រភេទ​ជិត​១៤.០០០​គ្រាប់​។​

​ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៥​ខែឧសភា​នេះ​ថា លទ្ធផល​ប្រតិបត្តិការ​របស់​អង្គភាព​ស៊ីម៉ាក់​រយៈពេល​៤​ខែ (១ មករា​-៣០ មេសា ២០២០)​និង​ផែនការ​ឆ្ពោះទៅមុខ​ក្នុង​ឆ្នាំ​២០២០​។​

​ឯកឧត្តម បាន​បន្តថា បើទោះបីជា​ជំងឺឆ្លង​កូ​វីដ​១៩ បាន​គំរាមកំហែង​ខ្លាំងក្លា​យ៉ាងណាក៏ដោយ ក៏​ក្នុង​រយៈពេល​៤​ខែ (​មករា​-​មេសា ឆ្នាំ​២០២០)​នេះ កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម របស់​អង្គភាព​ស៊ីម៉ាក់ បាន​ប្រ​ព្រឹ​តិ្ត​ទៅដោយ​រលូន និង​បានទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ​។

ជា​លទ្ធផល អង្គភាព​ស៊ីម៉ាក់ បាន​បោសសម្អាត​ផ្ទៃដី​ចម្ការមីន និង​ចម្ការ គ្រាប់​បាន ប្រមាណ​ជិត​៣០​គីឡូម៉ែត្រ​ក្រឡា រុករក​ឃើញ​និង​កម្ទេចចោល​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​គ្រប់​ប្រភេទ​ជិត​១​ម៉ឺន​៤​ពាន់​គ្រាប់ (​ជិត​១៤.០០០​គ្រាប់​) និង​ឆ្លើយតប​សំណើសុំ អន្តរាគមន៍ បន្ទាន់​បាន​ចំនួន​១.១៨៤​ករណី ។ ទន្ទឹង​នឹង​នេះ​លទ្ធផល​ការងារ​អប់រំ​យល់ដឹង ពី​មីន​បាន​ចំនួន​៦.០៣០​លើក មាន​អ្នកចូលរួម​សរុប​៥៣៧.៨៤៥​នាក់ ហើយ​ការស្រាវជ្រាវ​ព័ត៌មាន​ចំការមីន​/​គ្រាប់ និង​ការងារ​ហ្វឹកហ្វឺន​ក៏​សម្រេចបាន​លទ្ធផល​គួរឱ្យកត់សម្គាល់​ផងដែរ​។

បើ​ប្រៀបធៀប​លទ្ធផល​នេះ ជាមួយ​ផែនការ​ប្រចាំឆ្នាំ​២០២០ ឃើញថា អង្គភាព​សម្រេចបាន​ប្រមាណ​៣៥% នៃ​ផែនការ​ហើយ​។ ផែនការ​បន្ត​គឺ​សំដៅ​សម្រេច​ផែនការ​សរុប​មាន​ចំនួន​ជាង​៨១​គី​ឡី​ម៉ែត្រក្រឡា ហើយ​បើ​លទ្ធភាព​ពង្រីក​កម្លាំង​អាច​ដំណើរ​ទាន់ពេលវេលា និង​សម្រេចបាន​១១២​គីឡូម៉ែត្រ​ក្រឡា​៕​

ដោយ​៖​កូ​ឡាប​

×