ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦ នាក់ សុទ្ធតែជាអ្នកប្រើប្រាស់ និងចែកចាយ នូវសារធាតុញៀនខុសច្បាប់។
ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ សមត្ថកិច្ច បានបញ្ជាក់ថា បង្ក្រាបបាននៅកន្លែងពីរផ្សេងគ្នា គឺនៅថ្ងៃទី២៤ និង២៥ ខែ ឧសភា ឆ្នាំ២០២០។
លោកចែម ផានិត ស្នងការងស្តីទី ទទួលផែនប្រឆាំងគ្រឿងញៀន បាននិយាយប្រាប់អ្នកសារព័ត៌មានថា គោលដៅទី១ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ រួមនឹងវត្ថុតាងដកហូតសារធាតុញៀន ចំនួន៣កញ្ចប់ ធំកញ្ចប់ តូច មានទម្ងន់៨០,៦៣ក្រាម ប្រព្រឹត្តនៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
គោលដៅទី២. ឃាត់ខ្លួនបានបីនាក់ទៀត រួមនឹងវត្ថុតាងសារធាតុញៀនចំនួន៣កញ្ចប់ធំ កញ្ចប់តូច នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណុចអូពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
លោកស្នងការរងស្តីទី ទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ត្រូវបានធ្វើការឃាត់ខ្លួន ក្នុងនោះមានស្រីម្នាក់ ដោយធ្វើឡើងបង្ក្រាបពីរកន្លែងផ្សេងគ្នា។ វត្ថុតាងនូវសារធាតុញៀន កញ្ចប់ធំនិងតូច ត្រូវបានដកហូតរៀបចំសំណុំរឿង តាមនីតិវិធីច្បាប់។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះខេន សុផាន់និត ភេទប្រុស អាយុ៣០ឆ្នាំ មុរបរកសិក រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ទី២.ឈ្មោះនូវ ណាន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា ទី៣.ឈ្មោះរឿន សុជាតិ ភេទប្រុសអាយុ២៣ឆ្នាំ ។ ទី៤ ឈ្មោះខេន សុផាន់និត បាននិយាថា ខ្លួនបានទិញពីឈ្មោះថៃ ចិត្រា (ហៅខ្លឹង) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅអូរពងមាន់ ភូមិរាជនុកោល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ក្រោយពីរសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន(ICE) ៣កញ្ចប់ធំ និង១កញ្ចប់តូច ។ ទី៥.ឈ្មោះឆាំ ពៅ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ទី៦.ឈ្មោះកង វាន់ឌី ភេទប្រុស អាយុ៣៨ មុខរបរកម្មករ រស់នៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ជនសង្ស័យទាំង៦នាក់ ក្រោយការធ្វើតេស្តទឹកនោម សុទ្ខតែជាអ្នកប្រើប្រាស់ នូវសារធាតុញៀន។ ភស្តុតាងសារធាតុញៀន ដកហូតមានទម្ងន់១០៥,៨៩ក្រាម៕
ដោយ៖សុខុម