Friday, July 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ព្រមាន​ពី​ការ​រាតត្បាត COVID-19 លើក​ទី ២​ចំពោះ​ប្រទេស​ណា​ដែល​បន្ធូរបន្ថយ​វិធានការ​ឆាប់​ពេក​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ​បានធ្វើ​ការព្រមាន​ថា ប្រទេស​ទាំងឡាយណា​ដែលមាន​អត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កំពុង​ធ្លាក់ចុះ អាច​នៅតែ​ប្រឈម​នឹង “​ការឆ្លង​កម្រិត​ខ្ពស់​ជា​លើក​ទី ២” ប្រសិនជា​ប្រទេស​ទាំងនោះ​ធ្វើការ​បន្ធូរបន្ថយ​វិធានការ ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​លឿន​ពេក​។​

​លោក​វេជ្ជបណ្ឌិត Mike Ryan ប្រធាន​ផ្នែក​សង្គ្រោះបន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា ពិភពលោក​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​រលក​ទី ១​នៃ​ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ដោយ​លោក​បញ្ជាក់ថា ខណៈដែល​មានការ​ឆ្លង​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​មួយចំនួន ការឆ្លង​នៅតែ​កើនឡើង​នៅ​អា​មេ​រិច​កណ្តាល និង​ខាងត្បូង នៅ​អាស៊ី​ខាងត្បូង និង​អា​ហ្វ្រិ​ច​។​

​លោក​ថ្លែងថា ការ​រាតត្បាត​ជារឿយៗ​កើត​ឡើងជា​រលក ដែល​មានន័យថា ការផ្ទុះ​វីរុស​អាច​នឹង​កើតឡើង​វិញ​នៅ​ចុងឆ្នាំ​នេះ នៅ​កន្លែង​ណា​ដែល​រលក​នៃ​ការ​រាតត្បាត​ទី ១​ស្រាកស្រាន្ត​។ វា​ក៏មាន​ឱកាស​ផងដែរ ដែល​អត្រា​ឆ្លង​អាច​នឹង​កើនឡើង​ម្តងទៀត​យ៉ាង​លឿន ប្រសិនជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត ត្រូវបាន​គេ​ដកចេញ​លឿន​ពេក​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ដែលមាន​ឈ្មោះ​ផ្លូវ​ការណ៍​ថា COVID-19 បាន​ផ្ទុះឡើង​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​មរណៈ​នេះ បានសម្លាប់​មនុស្ស​ជាង ៣៤៦.០០០​នាក់ និង​ឆ្លង​ទៅកាន​មនុស្ស​ជិត ៥,៥​លាន​នាក់​ទូទាំង​ពិភពលោក​។ អ្នកជំងឺ​ជាង ២,២៣​លាន​នាក់​ជាះ​ស្បើយ​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

×