កំពុងមានបញ្ហារាគមែនទេ? មិនពិបាកព្យាបាលឡើយ! គួរធ្វើបែបណាទៅ? ថ្ងៃនេះគេហទំព័រ CEN សូមបង្ហាញឲ្យដឹងពីភេសជ្ជៈមួយចំនួនដែលមានប្រសិទ្ធភាពដោះស្រាយបញ្ហារាគឆាប់រហ័ស ៖
១. តែខ្ញី
មិនត្រឹមតែជួយដោះស្រាយបញ្ហាពិបាករំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះក៏ល្អសម្រាប់បំបាត់អាការរាគ បានយ៉ាងប្រសើរផងដែរ។ ការទទួលទានតែខ្ញី ១ ពែងអាចបន្ថយអាការឈឺចុករមួលក្នុងពោះ ដែលជាធម្មតាកើតអមមកជាមួយការរាគ។
២. ទឹកខ្មេះផ្លែប៉ោម
បរិមាណនៃអាស៊ីតស្រាលនៃទឹកខ្មេះផ្លែប៉ោម អាចជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហារាគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេក្នុងទឹក ១ កែវ រួចទទួលទានឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃរហូតដល់ជាសះស្បើយ
៣. ទឹក
ការទទួលទានទឹក គឺចាំបាច់ណាស់ពិសេសនៅពេលអ្នកកំពុងជួបប្រទះ បញ្ហារាគដើម្បីបំពេញជាតិទឹកដែលបាត់បង់ឡើងវិញ។
៤. តែជីអង្កាម
ភេសជ្ជៈនេះមានប្រសិទ្ធភាពសម្រួលសាច់ដុំបំពង់អាហារ។ នេះហើយជាមូលហេតុដែលវាអាចបំបាត់អាការរាគ និងឈឺរមួលក្នុងពោះឆាប់រហ័ស៕
ប្រភព៖ health.com.kh