ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងការប៉ះទង្គិចច្រើនបន្តិច គប្បីមានការប្រយ័ត្នប្រយែង។
ជំនួញ ៖ ការរកស៊ីជួញដូរផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តី ចូរប្រយ័ត្នគ្រោះបាត់របស់និងការមានជម្លោះវិវាទដោយប្រការណាមួយ។ ការធ្វើដំណើរជិតឆ្ងាយជួបភាពរកាំរកូសនិងក្រុមមនុស្សប៉ងអាក្រក់ច្រើន។
ស្នេហា ៖ មុនធ្វើអ្វីមួយមិនត្រូវតាមការនឹកឃើញទេ ពិសេសមិនត្រូវជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំសេចក្តីទុក្ខសោកមកវិញ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដោយសារដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយធ្វើឱ្យរាល់កិច្ចការងារតែងរាំងស្ទះនិងជួបបញ្ហាលំបាកច្រើន។
ជំនួញ ៖ របររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលចំណូលងាយស្រួលទៅបាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំ
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ចផង។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាសដែរ ។
ជំនួញ ៖ រាល់ការរកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។
ស្នេហា ៖ ផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមានរឿងរាវចូលមកកូរផ្លូវចិត្តធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។
ជំនួញ ៖ អំឡុងពេលនេះមិនត្រូវឃើញដំរីជុះជុះតាមដំរីទេ កុំឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាមមិនសមដូចប្រកបទេ មានតែការបាត់បង់ថែមប៉ុណ្ណោះ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កើតមានរឿងប្រចែប្រច័ណ្ឌចាប់កំហុសគ្នាច្រើន ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយត្រូវមានការប្រយ័ត្នប្រយែង ពិសេសការសម្រេចចិត្តអ្វីមួយ បើសម្រេចចិត្តត្រូវផលល្អៗតែងហុចមកវិញជានិច្ច ប៉ុន្តែបើសម្រេចចិត្តខុសវិញនោះផលលំបាក៏មានច្រើនចំពោះមុខដែរ។
ជំនួញ ៖ របរកស៊ីជួញដូរមានការទិញចូលលក់ចេញរស់រវើកគួរសម។ ឯផលកម្រៃក៏អាចរកបានគ្រាន់បើជាងមុនផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងជឿនលឿនទៅមុខប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហាឯកសារពីព្រោះថាងាយកើតការជ្រុះបាត់ឬទទួលរងការបាត់បង់ដោយប្រការណាមួយណាស់។
ជំនួញ ៖ ជួញទីជិតឆ្ងាយមិនសូវកាក់កបដូចសេចក្តីប្រាថ្នាទេ គ្រាន់មួយទប់ទល់ប៉ុណ្ណោះ។ ដំណើរចាកចេញក្រៅផ្ទះលោកអ្នកអាចជួបរឿងទាំងល្អទាំងអាក្រក់ ដូច្នេះគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាផង។
ស្នេហា ៖ ជួបរឿងប្រទាំងប្រទើសគ្នាច្រើន ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះកិច្ចការងារងាយទទួលរងផលបាត់បង់ណាស់ គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ជំនួញ ៖ ទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយថែមទាំងមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
ស្នេហា ៖ ងាយកើតការប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះគ្រប់ការប្រកបការងារទាំងឡាយមានភាពជឿនលឿនទៅមុខគួរសម។ ក្រៅពីនេះផ្តល់ផលល្អក្នុងអាជីពការងារ ទំនាក់ទំនងចរចា ស៊ីញ៉េឯកសារ និងពិសេសផ្តល់ផលល្អក្នុងការចរចាជាមួយម្ចាស់បំណុល និងកូនបំណុលថែមទៀត។
ជំនួញ ៖ របររកស៊ីជួញដូក្នុងថ្ងៃនេះ លោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះការបំពេញការងារលោកអ្នកមិនគប្បីជឿសម្តីអ្នកក្រៅពេកឡើយ ត្រូវចេះពិនិត្យសភាពការណ៍ឱ្យបានល្អពីព្រោះនាំគេបោកប្រាស់ដោយប្រការណាមួយ។
ជំនួញ ៖ ចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កជម្លោះណាមួយនាំពិបាកក្នុងការដោះស្រាយ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានដំណើរថយក្រោយនិងពាក់មុខយក្សដាក់គ្នាច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះទោះធ្វើអ្វីៗលោកអ្នកត្រូវធ្វើដោយសន្សឹមៗបានហើយ មិនអាចតក់ក្រហល់ឬធ្វើដោយចិត្តក្តៅបានទេ ។ ក្រៅពីនេះការងារសំខាន់ៗលោកអ្នកមិនគប្បីបំពេញថ្ងៃនេះច្រើនពេកដែរ ព្រោះថាពុំសូវសមដូចប្រកបប៉ុន្មានឡើយ។
ជំនួញ ៖ លោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុបន្តិចព្រោះងាយជួបប្រទះណាស់។
ស្នេហា ៖ ប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយទោះធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។នៅថ្ងៃនេះផ្តល់ផលល្អក្នុងការប្រកបការងារឬធ្វើពិធីអ្វីមួយផងដែរ។
ជំនួញ ៖ អាចរកផលកម្រៃចូលតក់ៗគ្រាន់បំពេញបំពង់ផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្រឡាញ់រាប់អាននិងស្វាគមន៍រាក់ទាក់ជានិច្ច។
ស្នេហា ៖ មានការចេះអត់ឱននិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះប្រកបកិច្ចការអ្វីលោកអ្នកគប្បីមានការប្រយ័ត្នប្រយែង ពីព្រោះថានាពេលនេះដំណើរជីវិតមិនសូវល្អប្រសើរឡើយ ដូចនេះទោះអ្វីដែលធ្លាប់ល្អអាចប្រែទៅជាមិនល្អវិញផង។
ជំនួញ ៖ មិនមានការរីកលូតលាស់ទៅមុខទេហើយមានការថយក្រោយច្រើនជាងដូចនេះលោកអ្នកតោងមានការប្រឹងប្រែងតស៊ូអត់ធ្មត់ក្នុងមុខរបរបន្តិចទើបជាការប្រសើរ។
ស្នេហា ៖ កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តី មានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕

