ភ្នំពេញ៖ កាលពីសប្តាហ៍មុន អ្នកនាង ម៉េង កែវពេជ្ជតា បានចុះទៅមើលសមិទ្ធផលរបស់អ្នកនាងកសាងខ្លោងទ្វារវត្ត ពូនភ្នំ (ផ្លូវទំនប់កប់ស្រូវ) ។ ហើយឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកនាងក៏បាន Live តាមហ្វេសប៊ុកឆ្លើយតបទៅនឹងក្រុមបក្ខពួក៣នាក់ ដែលអ្នកនាងនិយាយចំៗថា មាននាងម្នាក់នោះកាម៉ាប់ ម្នាក់ខ្ទើយមិនចំខ្ទើយពាក់វ៉ែនតាដូចនាង និងម្នាក់ទៀតក្មេងស្រីសម្បុរខ្មៅ បន្ទាប់ក្រុមប្រើប្រាស់អាខោនក្លែក្លាយ “កាកា កង់កង់” ទាំងនេះ បានចោទប្រកាន់ថា រូបអ្នកនាងតែងច្រៀងបទអតីតតារាចម្រៀង ទួច ស្រីនិច រហូត ខណៈពេល Live ម្តងៗ។
ក្នុងនោះ អ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លើយតបបញ្ជាក់សខ្មៅទៅកាន់ក្រុមនេះឲ្យដឹងថា បទចម្រៀងដែលអ្នកនាងទទួលស្គាល់ថា បានយកបទរបស់ ទួច ស្រីនិច មកច្រៀង មានតែ១បទប៉ុណ្ណោះគឺបទ “សិលាចាំប្តី” ។ អ្នកនាងក៏បានបញ្ជាក់ថា មូលហេតុដែលអ្នកនាងបង្ខំចិត្តយកមកច្រៀង គឺដោយសារ “បទហ្នឹង គេបានធ្វើរូបភាពរួចហើយ តែអត់មានម្ចាស់សំឡេង (ម្ចាស់សំឡេងគាត់មានបញ្ហា) ហើយទើបលើកយកមកច្រៀងប្រហែលឆ្នាំ២០១២ ទេ ខណៈ ស្រីនិច គាត់បានបញ្ហាតាំងពីឆ្នាំ២០០៣ ។ អ្នកនាងក៏បានពន្យល់ឲ្យដឹងទៀតថា “អ្នកដឹកនាំថា អានិច បានយកបទអូនឯងរាប់រយបទ អូនឯងយកតែ១ក៏អត់បញ្ហាដែរ” ។ តែទោះយ៉ាងណា អ្នកនាងថា មិនចង់យកបទរបស់គេមកច្រៀងនោះទេ គឺដើម្បីរក្សាតម្លៃម្ចាស់ដើមគេ។ អ្នកនាងក៏បានទទួលស្គាល់ថា “លើកលែងតែបទពីដើម ដែលម្ចាស់បទគាត់បានលាចាកលោកអស់ហើយ ហើយបទខ្លះស្ទើរតែបាត់បង់ ដែលយើងត្រូវតែលើកយកច្រៀងឡើងវិញជាបំណងអភិរក្សឲ្យគេស្គាល់ តែយើងមិនភ្លេចថាបទនេះយើងយកពីអ្នកនេះអ្នកនោះទេ គឺតែងតែប្រកាសប្រាប់ឈ្មោះអ្នកច្រៀងរហូត”។
អ្នកនាងបន្តថា ប៉ុន្តែផ្ទុយទៅវិញ សម្រាប់ ស្រីនិច និងអ្នកផ្សេងទៀត ដែលយកបទអ្នកនាងច្រៀង មិនដែលប្រកាសថា បទនេះជាសំនៀងដើមរបស់អ្នកនាងទេ ដូច្នេះហើយ បានជាធ្វើឲ្យមានបញ្ហាច្រឡំ។
អ្នកនាងបន្តបកស្រាយឲ្យក្រុមនោះបានដឹងទៀតថា បទចម្រៀងល្បីខ្លាំងដំបូងបំផុតរបស់អ្នកនាង កាលពីអ្នកនាងនៅតូច (អាយុប្រហែល១១ ទៅ ១២ ឆ្នាំ) គឺបទ “ចាញ់ឧបាយកលខ្មាំង” (ជាប់លេខ១ពិសេស) និងបទចម្រៀងមួយទៀត ដែលជាស្នាដៃនិពន្ធរបស់លោកជំទាវ ចន្ធី គឺបទ “ពុកអើយវិលវិញ” ជាលំនាំបទកន្សែងក្រហម ទម្រង់ភ្លេងការប្រពៃណី។ តែប៉ុន្មានឆ្នាំក្រោយមក ស្រាប់តែ ស្រីនិច្ច បានច្រៀងយកលំនាំតាមបទកន្សែងក្រហម សាច់បទខុសគ្នា តែបាឡូលដូចគ្នា គឺត្រង់ថា “ពុកអើយវិលវិញ” គាត់ដូរថា “វិលវិញមកពុក” ។ អ្នកនាងបន្តថា ក្រោយៗមក ស្រីនិច្ច ក៏បានធ្វើតាមអ្នកនាងរហូត អ្នកនាងធ្វើអីស្រីនិច្ចធ្វើហ្នឹងតាម….។
អ្នកក៏បានបញ្ចេញសារធាតុពិតឲ្យដឹងទៀតថា ពួកអ្នកទាំងអស់ហ្នឹង តាមពិតគឺដឹងទាំងអស់ថា ស្រីនិច Copy បទពីអ្នកនាងទាំងអស់ តែធ្វើជាមិនដឹងចេញមកសួរបែបនេះថា អ្នកនាងច្រៀងបទស្រីនិច្ចរហូត។ តាមរយៈទង្វើតាមព្យាបាទពីសំណាក់ក្រុមខាលើនេះ អ្នកនាង ពេជ្ជតា បាននិយាយទាំងនៅក្នុងវត្តទាំងកំហឹងឈឺចាប់បែបនេះថា៖ “សូមប្តឹងដល់វត្ថុស័ក្តិសិទ្ធិ បារមីពូកែទាំងឡាយក្នុងលោក ដាក់ទោសពួកអ្នកទាំងអស់នោះផង ដែលបានចោទប្រកាន់ថាអ្នកនាងលួចបទចម្រៀង ស្រីនិច”។
ទោះយ៉ាងណា ក្រោយពីបានឃើញអ្នកនាង ម៉េង កែវពេជ្ជតា លើកឡើងថា ខ្លួនតែងតែ Copy បទចម្រៀងមកច្រៀងតាមរហូត ស្រាប់តែអតីតតារាចម្រៀង ទួច ស៊ុននិច ដែលហាក់មិនសប្បាយចិត្តចំពោះការចោទប្រកាន់បែបនេះ បានចេញមកបញ្ជាក់នៅក្នុងសារជាសំឡេង ឆ្លើយតបទៅកាន់រៀមច្បង ម៉េង កែវពេជ្ជតា តាមរយៈវីដេអូដូចខាងក្រោម៖
ដោយ៖ លឹម ហុង