ភ្នំពេញ : បុរសម្នាក់បានស្លាប់ដោយរថយន្តដឹកខ្សាច់បុកហើយកិនពីលើ យកទៅសង្គ្រោះមិនទាន់ ក្រោយពីដើរក្នុងបរិវេនបូមខ្សាច់រថយន្តប៉ែន ហើយក៏បុរសបើករថយន្តបង្កហេតុ បើកទ្វាររថយន្តរត់គេចខ្លួនបាត់។ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១១និង០០នាទីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុចការដ្ឋានបូមខ្សាច់ ងួន ទីឡុង តាមផ្លូវថៃហ្គ័រ ខាងកើតស្ពានព្រែកសំរោង ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានដើរក្នុងបរិវេនកន្លែងបូមខ្សាច់មើលរថយន្តប៉ែន កាយដឹកខ្សាច់ស្រាប់មានរថយន្តរបស់ការដ្ឋានរថយន្តប៉ែន ពណ៌ក្រហមពាក់កលេខស្វាយរៀង៣A-២១៨៨ ថយក្រោយចូលដឹកខ្សាច់បបុកបុរសជនរងគ្រោះ ឈ្មោះ តុក សុកា ភេទប្រុស អាយុ ៣០ឆ្នាំ ជាកម្មករនៅការដ្ឋាន ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលរស់នៅជាមួយប្រពន្ធ បានកិនស្លាប់ភ្លាមតែម្ដង ក្រោយកើតហេតុបុរសអ្នកបើករថយន្តបង្ក បើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។
នគរបាលបានបញ្ជាក់ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ពិតមែន គឺរថយន្តបង្កហេតុប៉ែនដឹកខ្សាច់ក្នុងការដ្ឋានបុកកិនបុរសជាកម្មករស្លាប់ ហើយបុរសអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ បន្សល់ជនរងគ្រោះក្រោយកើតហេតុ បានទំនាក់ទំនងទៅខាងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញ មកយករថយន្តបង្ករក្សាទុក បណ្ដោះអាសន្នសិន៕
ដោយ៖កូឡាប