ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្បែរ អគារផ្សារ អូឡាំព្យា បានឃើញបុរសម្នាក់មិនដឹងថា មានវិបត្តិអ្វីបានដើរនៅលើស្ពាន អគារផ្សារ អូឡាំព្យា ស្រាប់តែលោតពី អគារស្ពានចុះមកក្រោម បណ្ដាលឲ្យស្លាប់មួយរំពេច កាលពីវេលាម៉ោង៦និង០០ នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវមុនីរ៉េត ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញនោះទេ។
បើយោងតាមការបញ្ជាក់ ពីរសន្តិសុខដែរ យាមនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគាត់ឃើញជនរងគ្រោះខាងលើ ស្រងូតស្រងាត់ដើរចុះដើរឡើង នៅលើស្ពានអគារផ្សារអូឡាំព្យា មួយស្ទុះក្រោយមកទើបបុរសរងគ្រោះ បានសម្រេចលោតសម្លាប់ខ្លួនពីស្ពានអគារជាន់ទី៥ផ្សារអូឡាំព្យា បណ្ដោយឲ្យស្លាប់ភ្លាមៗ នៅនៅនឹងកន្លែងកើតហេតុ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ បានហៅរថយន្តដឹកសព ដឹកយកទៅទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ភត្រា និងសាម៉េត