ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកប្រកបការងារអ្វីឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខឥតមានបញ្ហាអ្វីយាយីច្រើននាំពិបាកឆ្លងកាត់នោះឡើយ។
ជំនួញ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសការធ្វើដំណើរផ្លូវឆ្ងាយតែម្តង។
ស្នេហា ៖ សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ផ្តល់ផលល្អក្នុងការទំនាក់ទំនងចរចា បញ្ហាការរកស៊ីជួញដូរ ឬទំនាក់ទំនងការងារនៅផ្នែកខាងក្រៅអ្វីមួយ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងស្រួលចិត្ត។
ស្នេហា ៖ បញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ ដំណើរជីវិតលោកអ្នកថ្ងៃនេះជួបបញ្ហារែកពន់បន្តិច។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់និងមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ក្រៅពីនេះបើមានការចេញរថយន្តធ្វើដំណើរឬធ្វើកិច្ចសន្យាអ្វីមួយក៏គប្បីពិនិត្យពិច័យឱ្យបានលម្អិតលម្អិតផងដែរ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃ នេះជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទ្បើយ។
ស្នេហា ៖ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកជួបបញ្ហារកាំចិត្តបន្តិច។ បើចង់ប្រកបការងារអ្វីមានការជួបបញ្ហាខ្លះៗ ប៉ុន្តែបើមានការតស៊ូព្យាយាមតែសម្រេចជោគជ័យផង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការចាប់ផ្តើមប្រកបការងារថ្មីឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើប្រកបការងារអ្វីដែលចាស់ឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ការងារ ៖ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកតែងជួបបញ្ហាលំបាកត្រូវរែកពន់បន្តិចហើយត្រូវព្យាយាមពុះពារទើបឆ្លងផុតផលលំបាកមួយចំនួនទៅរួច។ ចំណែកការងារលោកត្រូវព្យាយាមពុះពារទើបឆ្លងផុតផលលំបាកមួយចំនួនបាន។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
ស្នេហា ៖ បញ្ហាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតគ្រាន់គាប់ប្រសើរហើយ ទោះធ្វើអ្វីក៏តែងទទួលលទ្ធផលគ្រាន់ជាទីកក់ក្តៅមកវិញផង។ ចំពោះការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។
ជំនួញ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ ថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះលោកអ្នកធ្វើអ្វីមិនអាចប្រមាថបានទេពីព្រោះថាងាយនឹងកើតនូវបញ្ហាអាក្រក់នាពេលក្រោយវិញ ។ ចំណែកការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាអ្វីមួយហើយទម្លាក់កំហុសទុកឱ្យដែលត្រូវប្រឈមមុខជំនួសគេ។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
ស្នេហា ៖ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។សម្រាប់ថ្ងៃនេះដែរការប្រកបការងារលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងពិសេសក្រុមមនុស្សទម្លាក់កំហុសអ្វីមួយទុកឱ្យនាំត្រូវជួបការលំបាករែកពន់នៅគ្រាខាងមុខ។
ជំនួញ ៖ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីប្រយ័ត្នប្រយែង។
ស្នេហា ៖ សម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សចាក់ដោតនាំកើតជម្លោះវិវាទណាមួយកើតឡើង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកជួបតែរឿងល្អៗចូលមករក ។ ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីក៏ដោយមិនត្រូវរង់ចាំយូរឡើយហើយត្រូវចងចាំថាផ្លែផ្កាល្អៗតែងមានច្រើនចំពោះមុខ។
ជំនួញ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ប្រពៃម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរឬទិញទីកន្លែងលក់ដូរ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់និងផ្អែមល្ហែមប្រៀបបានទៅនឹងទឹកឃ្មុំ៕
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមិនមានការជឿនលឿនដូចការរំពឹងទុកនោះឡើយ។ ក្រៅពីនេះទោះបីលោកអ្នកបំពេញកិច្ចការងារអ្វីឃើញថាតែងផ្តល់ផលល្អនិងក្រុមមនុស្សជួយជ្រោមជ្រែងផង។
ជំនួញ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួនហើយបាត់បង់ចំណូលឥតអំពើ។
ស្នេហា ៖ បញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចារសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ លោកអ្នកត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយនូវរឿងរាវចំពោះមុខផង។នៅថ្ងៃនេះការបំពេញការងារឃើញថាមានការជឿនលឿនតិចតួច ហើយបើខូចខាតនោះច្រើនធ្ងន់ធ្ងរបន្តិចគប្បីមានការប្រយ័ត្នប្រយែង។
ជំនួញ ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការធ្វើជំនួញឆ្ងាយជិតមានការរីកលូតលាស់ជាសន្សឹមៗទៅមុខហើយទោះធ្វើអ្វីក៏ហុចផ្លែផ្កាមកវិញខ្លះៗគួរជាទីពេញចិត្តដែរ។ការធ្វើដំណើរទៅទិសខាងឧត្តរចូរប្រយ័ត្នក្រុមមនុស្សបង្កហេតុឬតាមយាយីដោយប្រការណាមួយ។
ស្នេហា ៖ សេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីមានការប្រកែប្រកាន់ច្រើននាំតែកើតជម្លោះវិវាទឥតឈប់ឈរប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ទោះលោកអ្នកធ្វើអ្វីតែងរីកចម្រើននិងជឿនលឿនទៅមុខជាលំដាប់ និងសម្រេចបានផ្លែផ្កាថែមមួយកម្រិតទៀត។
ជំនួញ ៖ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពស្រស់ស្រាយនិងក្រុមមនុស្សជួយជ្រោមជ្រែង។
ស្នេហា ៖ សេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងផ្អែមល្ហែមចំពោះគ្នាល្អប្រៀបបាននឹងទឹកអម្រឹត៕