ភ្នំពេញ៖ កូនខ្មែរម្នាក់បានកំពុងធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម បង្ហាញនូវកោតសរសើរជាខ្លាំង និងចែករំលែកយ៉ាងច្រើន ចំពោះការបញ្ចេញស្នាដៃដ៏អស្ចារ្យរបស់គេ ដែលបានសង់លេចចេញជារូងរាងប្រាសាទអង្គវត្ត ដែលជាតំណាងដួងព្រលឹងជាតិខ្មែរ យ៉ាងស្រស់ស្អាតដូចរូបភាពពិតៗអ៊ីចឹង ដោយគ្រាន់តែយកផេះមកធ្វើប៉ុណ្ណោះ។
យុវជនដ៏ពូកែរូបនេះមានឈ្មោះថា ប្រេស ប្រាណ ជាអ្នករស់នៅក្នុងខេត្តសៀមរាប ។ នេះបើយោងតាមទំព័រហ្វេសប៊ុកឈ្មោះ Ngoun Chan Dara បានបង្ហោះរូបភាពដ៏អស្ចារ្យទាំងនេះ ដោយភ្ជាប់នូវការកោតសរសើរយ៉ាងដូច្នេះថា៖ “ពិតជាអស្ចារ្យណាស់ កូនខ្មែរម្នាក់ បានយកផេះមកច្នៃចេញជារូបរាងប្រាសាទអង្គរវត្ត ដែលជាតំណាងដួងព្រលឹងជាតិខ្មែរ សូមសរសើរស្នាដៃកូនខ្មែរពិតៗ។ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្អូនប្រុសម្នាក់ឈ្មោះ ប្រេស ប្រាណ រស់នៅខេត្តសៀមរាបផ្ទាល់តែម្តង បានបញ្ចេញស្នាដៃដ៏អស្ចារ្យយកផេះមកច្នៃចេញជារូបរាងប្រាសាទអង្គរវត្ត ដែលជាតំណាងដួងព្រលឹងជាតិខ្មែរ សូមសរសើរស្នាដៃកូនខ្មែរពិតៗ ។ សូមជួយស៊ែរចែករំលែកម្នាក់មួយផងបាទ”៕
ដោយ៖ លឹម ហុង