Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​អាក្រក់​ប្រចាំថ្ងៃ​ទាំងនេះ នឹងធ្វើ​ឲ្យ​អ្នក​ចាស់​មុន​អាយុ​

​ភាព​ចាស់​ទៅតាម​អាយុ​គឺជា​រឿង​ដែល​មិនអាច​ចៀសផុត​ឡើយ​។ ប៉ុន្តែ​បើសិនជា​ភាព​ចាស់​នោះ មាន​ល្បឿន​លឿន​ជាង​អាយុ​វិញ​នោះ វា​ពិតជា​រឿង​មួយ​អយុត្តិធម៌​ណាស់​។ យ៉ាងណាមិញ មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​ចាស់​មុន​អាយុ​គឺមាន​ច្រើន ប៉ុន្តែ​ភាគច្រើន​គឺ​កើតឡើង​ពី​ទម្លាប់​មួយចំនួន ដែល​អ្នកធ្វើ​រាល់ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ទម្លាប់​ដែល​អ្នក​គួរតែ​ចៀសវាង បើសិនជា​អ្នក​មិន​ចង់​ឲ្យ​ខ្លួនឯង​ចាស់​មុន​អាយុ​ទេនោះ​។​

​ធ្វើ​រឿង​ច្រើន​ក្នុងពេល​តែមួយ​

​បើសិនជា​អ្នក​គិតថា ការធ្វើការងារ​ច្រើន​គឺជា​រឿង​ល្អ អ្នក​ពិតជា​គិត​ខុស​ហើយ ព្រោះថា​ការធ្វើ​រឿង​ច្រើន​ហើយ​មិនបាន​ចប់​សប់​គ្រប់​នោះ វា​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​កាន់តែច្រើន​ប៉ុណ្ណោះ​។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា ការដែល​ស្ត្រេ​ស​ជាប់​រហូត រាងកាយ​នឹង​បញ្ចេញ​រ៉ាឌីកាល​សេរី ទៅក្នុង​ខ្លួន​ដែល​អាច​បំផ្លាញ​ដល់​កោសិកា ហើយ​មើលទៅ​គឺ​ឆាប់​ចាស់​តែម្តង​។

​ញ៉ាំ​ផ្អែម​

​នេះ​គឺជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ផ្អែម​តែម្តង​។ បង្អែម​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទេ តែ​ក៏​ធ្វើ​ឲ្យ​មុខ​ឆាប់​ចាស់​ជាង​ធម្មតា​ច្រើន​ឆ្នាំ​ដែរ​។ ដូច្នេះ​អ្នក​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម ហើយ​បើសិនជា​ចង់​រក្សា​ស្បែ​កមុខ​នៅ​ក្មេង​បានយូរ​នោះ​។

​គេង​មិន​គ្រប់​

​ការដែល​គិត​មិនបាន​គ្រប់គ្រាន់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ភ្នែក​ខ្មៅ​ទេ តែ​ក៏​ធ្វើ​ឲ្យ​អាយុ​ខ្លី​ដែរ​។ មនុស្ស​ដែល​ខ្វះ​ការ​គេង​ប្រហែលជា មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ស្បែក និង​កាត់បន្ថយ​ភាពយឺត​របស់​ស្បែក​ថែមទៀត​។

​មើល​ទូរទស្សន៍​ច្រើនពេក​

​ការចំណាយ​ពេល​ច្រើន​នៅ​ពីមុខ​ទូរទស្សន៍​ប្រហែល ជា​អាចធ្វើ​ឲ្យ​មនុស្ស​អាយុ​ខ្លី ហើយក៏​ឡើង​ទម្ងន់​បាន​ទៀត ព្រោះតែ​ភ្នែក​កំពុងតែ​មើល តែ​ដៃ​ចាប់​អាហារ​ញ៉ា​ត់មាត់​រហូត​។

​ជក់បារី​

​ការជក់បារី​ប្រ​ហេ​ល​ជាមាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន ដល់​សុខភាព​រួមទាំង​ស្បែក​ផងដែរ​។ ការសិក្សា​បង្ហាញថា ការជក់បារី​ទំនងជា​ងាយ​ធ្វើ​ឲ្យ​ស្បែ​កមុខ​ឆាប់​ចាស់​ណាស់​។

​មិន​ប្រើ​ក្រែ​ម​ការពារ​ពន្លឺព្រះអាទិត្យ​

​ការដែល​មិនបាន​ប្រើប្រាស់​ក្រែ​ម​ការពារ​ពន្លឺព្រះអាទិត្យ នៅពេល​ចេញពីផ្ទះ​អាច​នឹងធ្វើ​ឲ្យ​ស្បែក​ងាយ​រង​ការខូចខាត​បាន ជាពិសេស​នៅពេល​ទៅលេង​ឆ្នេ​សមុទ្រ​តែម្តង​។ ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ច្រើន គឺជា​មូលហេតុ​ដ៏​ធំ​មួយ​នៃ​ការ​ចាស់​មុន​អាយុ​។

​គេង​យក​ខ្នើយ​គ្រប​ក្បាល​

​នេះ​គឺជា​ការពិត​ដ៏​ចម្លែក​មួយ​ដែរ​។ ការ​គេង​ដោយ​យក​ខ្នើយ​គ្រប​ក្បាល​អាច​បណ្តាល​ឲ្យ​ស្បែក​ជ្រីវជ្រួញ និង​ចាស់​មុន​អាយុ​បាន​។ អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​និយាយថា ជាលិកា​ត​ភ្ជាប់​របស់​ស្បែក និង​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​មុខ​អាច​នឹង​ចុះខ្សោយ ទៅតាម​អាយុ​បើសិនជា​បន្ត​ប្រើ​ខ្នើយ​គ្រប​មុខ​ក្នុងពេល​គេង​ទៀត​។

​ញ៉ាំ​អាហារ​គ្មាន​ជាតិ​ខ្លាញ់​

​ខ្លាញ់​មួយចំនួន​មាន​សារសំខាន់​ណាស់​ចំពោះ​ស្បែក​របស់​យុវវ័យ​។ ដូច្នេះ​ចូរ​បញ្ចូល​ខ្លាញ់​ល្អៗ​ដូចជា អូ​មេ​ហ្គា​បី​ដែឡមាន​ក្នុង​ត្រី​សាល​ម៉ុង​ទៅក្នុង របប​អាហារ​អ្នកផង​ដើម្បី​ថែរក្សា​សុខភាព​ស្បែក​កាន់តែ​ល្អ​៕

​អត្ថបទ​៖ health.com.kh

×