Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​ឡើង​ស្ពាន​យ៉ាង​លឿន បួង​ចង្កូត​មិន​ផុត​ បណ្តាល​ឲ្យក្រឡាប់​ផ្ងារជើង​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង បេី​កឡេី​ង​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ក្នុង​ល្បឿន​លឿន​បាន​បួង​ចង្កូត​ខ្លាំងពេក បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ញា​រ​ជេី​ង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ ​តែ​សំណាងល្អ មិន​បង្ក​ឲ្យ​មាន​បងប្អូន​ណា​ម្នាក់​រងរបួស​នោះទេ​។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អេី​ល​នៅវេលា​ម៉ោង ១២​និង​០០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៣០​ខែ ឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​លេី​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ក្នុងភូមិ​ដេី​មចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កេី​ត​ហេតុ បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កេី​ត​ហេតុ គេ​បាន​ឃេី​ញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ក្បាល​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3C-8196 ធ្វេី​ដំណេី​រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ឡេី​ង​ស្ពាន​ព្រះ​មុន្នី​ចាស់​(​ស្ពាន​ច្បារអំពៅ​) ក្នុងទិសដៅ​ពី​កេី​តទៅ​លិច បេី​កបរ​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី ដោយ​ស្ថានភាព​ផ្លូវ​កោង​ផង​នោះ បាន​បួង​ចង្កូត​ខ្លាំងពេក បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជេី​ង​ម្ខាង ហៀរ​ប្រេង​ពេញ​ផ្លូវ រង​ការខូចខាត​យ៉ាងដំណំ ។​ ​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ ។​

​ក្រោយពេល​កេី​ត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ដោយ​ឃេី​ញ​ថា មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស និង មិន​បង្ក​ឲ្យ​ខូចខាត​ដល់​សម្បត្តិ​រដ្ឋ សមត្ថកិច្ច​ក៏បាន​ឲ្យ​តំណាង​រថយន្ត​កុងតឺន័រ ហៅ​រថយន្ត​មក​ស្ទូចយក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

ដោយ​៖​សា​ម៉េ​ត​

spot_img
×