ភ្នំពេញ ៖កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានបេីកកិច្ចប្រតិបត្តិការ បង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាប្លន់និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនមនុស្សបាន៦នាក់ជាបន្តបន្ទាប់ ដកហូតអាវុធខ្លីចំនួន២ដេីម ព្រមទាំងថ្នាំញៀនមួយចំនួន ។
លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល បានដឹកនាំប្រតិបត្តិការបង្ក្រាបនេះ បានចាប់ផ្ដើមតាំងពីព្រឹក ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ៦និង០០នាទី ល្ងាចទើបបញ្ចប់ នៅចំណុចផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយដកហូត វត្ថុតាង កាំភ្លើងខ្លី ម៉ាក K59 ចំនួន២ដេីម បង់២ គ្រាប់ចំនួន៧គ្រាប់ ថ្នាំក្រាមសថ្លាចំនួន ១០កញ្ចក់ ធំ២កញ្ចក់ ថ្នាំគ្រាប់ពណ៌បៃតង ចំនួន២៥គ្រាប់ និងជញ្ជីងថ្លឹងថ្នាំ១ និងម៉ូតូមួយគ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ គឺកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានធ្វើការតាមស្រាវជ្រាវ មុខសញ្ញាប្លន់និងចែកចាយគ្រឿងគ្រឿងញៀន យ៉ាង សកម្មក្នុងរាជធានីភ្នំពេញ កាលពីជិត១ខែមុន រហូតមានតម្រុយ មកដល់ ព្រឹកថ្ងៃ ២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុងភ្នំពេញ បានចុះបង្ក្រាប មុខសញ្ញាបានជាបន្តបន្ទាប់ ដោយម្នាក់ឃាត់ខ្លួន ម្តុំស្ពាន ព្រែកសំរោង ខណ្ឌច្បារអំពៅ ហើយឈានទៅដល់ការឃាត់ខ្លួន ជាបន្តបន្ទាប់នាក់ទៀត នៅម្តុំផ្សារ សាំហាន សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ សរុប៦នាក់ និងបានសួរនាំ រហូតឈានដល់ការឆែកឆេរ ផ្ទះជួលជនសង្ស័យម្នាក់ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ ជជាមេខ្លោ ប្លន់ប្រដាប់ នៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ដោយមានការចូលរួមពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោកក្រឡាបញ្ជី សហការជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី ជាវ វិបុល បានធ្វើការឆែកឆេរបន្ទប់ជួល រកឃើញកាំភ្លើងខ្លីម៉ាក k59 ចំនួន 2ដេីម ថ្ថ្នាំក្រាមសថ្លាចំនួន ១០កញ្ចក់ មាន២កញ្ចក់ថង់ធំ ថ្នាំគ្រាប់ពណ៌បៃតងចំនួន២៥គ្រាប់ និងជញ្ជីង សម្រាប់ថ្លឹងថ្នាំចំនួន១ ម៉ូតូមួយគ្រឿង និងសម្ភារផ្សេងៗទៀត ៕
ដោយ៖កូឡាប