ក្រុមកីឡាការិនីវាយកូនបាល់លើទឹកកក (Ice hockey) របស់កូរ៉េខាងជើង បានធ្វើដំណើរមក ដល់ប្រទេសកូរ៉េខាង ត្បូងហើយ ដើម្បីចូលរួមជាមួយនឹងក្រុមកីឡាការិនីកូរ៉េខាងត្បូង សំរាប់ការ ប្រកួតកីឡាអូឡាំពិករដូវរងា នាខែក្រោយនេះ។
កីឡាការិនីកូរ៉េខាងជើងចំនួន ១២នាក់ បានឆ្លងកាត់ព្រំដែនចូលកូរ៉េខាងត្បូង ដោយមានគណៈប្រតិភូអមដំណើរ ហើយក្រុមនេះ នឹងធ្វើការហ្វឹកហាត់ជាមួយកីឡាការិនីកូរ៉េខាងត្បូង។
កាលពីសប្តាហ៏មុន ប្រទេសទាំងពីរបានព្រមព្រៀងគ្នាបង្កើតក្រុមកីឡាវាយកូនបាល់លើទឹកកកតែមួយ ដើម្បីប្រកួតក្នុងកីឡាអូឡាពិក ស្ថិតក្រោមទង់ជាតិតំណាងតែមួយ។
ការសម្រេចឲ្យកីឡាការិនីកូរ៉េខាងជើង ចូលក្រុមជាមួយកូរ៉េខាងត្បូង ទទួលរងការរិះគន់ជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែវិធានការនេះ គឺវានឹងធ្វើឲ្យកីឡាករកូរ៉េខាងត្បូង មានពេលហ្វឹកហាត់តិចជាងមុននៅលើទឹកកក។
កូរ៉េខាងជើងនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ទី ២៥ ខែកុម្ភៈ៕ សុភ័ក្ត្រ