Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់​សំណង់​រឹង​ចូល​ដី​ប្រឡាយ​រាប់សិប​ម៉ែត្រ ជិត​រួចរាល់​ទៅហើយ ទើបតែ​អាជ្ញាធរខេត្ត​ចុះ​ហាមឃាត់ ហើយ​ថា គ្មាន​ច្បាប់​កំពុង​កើតការ​សង្ស័យ មាន​ភ្លើង​ខៀវ​ពី​ខាងក្រោយ​

spot_img

​តាកែវ​៖ សំណង់​ធ្វើ​ជិត​រួចរាល់​ទៅហើយ អាជ្ញាធរ​ខេត្តតាកែវ​ទើប​ចុះមក​ឃាត់ សង្ស័យ​មាន​ភ្លើង​ខៀវ ហើយ​ទើប​ធ្វើ​លើដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ បាន​យ៉ាង​ស្រួល​បែបនេះ ។

​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​១ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាននាំគ្នា​និយាយថា សំណង់​រឹង​មួយ​បាននិងកំពុង​សាងសង់​រំលោភ​យក​ដី​ប្រឡាយ មក​ក្រោយ​រាប់សិប​ម៉ែត្រ តែ​មិន​មានការ​អើពើ​ពី​សំណាក់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ឡើយ លុះ​មាន​ការចេញ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទើប​លេចឮ​ដំណឹង​ថា អាជ្ញាធរ​ក្រុង​ដូន​កែវ​ដែល​ដឹកនាំ​លោក​ប៉ាន ភារៈ ធ្លាប់​ចុះមក​ហាមឃាត់ ២​ដង​រួចមកហើយ តែ​ម្ចាស់ផ្ទះ​ហាក់បីដូចជា​មិន​ខ្លាចរអា ឬ​បញ្ឈប់​សកម្មភាព​សាងសង់​ឡើយ សង្ស័យ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរខេត្ត ។

​សូមបញ្ជាក់​ផងដែរ​ថា កាលពីពេល​ថ្មី​នេះ​នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២០ អាជ្ញាធរ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​ម៉ឹង វុទ្ធី អភិបាលរង​ខេត្ត បាន​ចុះទៅ​ធ្វើការ​ហាមឃាត់​ហើយ ហើយ​បាន​បញ្ជាក់ថា​សំណង់​នេះ គឺ​មិនទាន់​មានច្បាប់​សាងសង់​នោះទេ ។

​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ រង់ចាំ​មើលថា ការសាងសង់​ចូល​ដី​ប្រឡាយ​ដោយ​គ្មាន​ច្បាប់​សាងសង់​នោះ តើ​រដ្ឋបាល​ខេត្តតាកែវ មាន​វិធានការ​បែបណា​បន្ត បើ​សាងសង់​បាន ជិត ៧៥​ភាគរយ​ទៅហើយ តើ​គួរ​វាយកម្ទេច​ចោល​ឬ​ទុក​ឲ្យ​លួច​សាងសង់​បន្តទៀត នេះ​ជាការ​លើ​ឡើង​ពី​មតិ​ប្រជាពលរដ្ឋ ដែល​លោក ហាក់បីដូចជា​អស់ជំនឿ​លើ​ចំណាក់​ការ​របស់​អាជ្ញាធរ ខណៈ​ការ​សាង​សំណង់​លើដី​ប្រឡាយ លើដី​របស់​រដ្ឋ​នៅក្នុង​ខេត្តតាកែវ អាច​សាងសង់​បាន​ដោយ​សេរី ទាំង​ដែល​គ្មាន​ការអនុញ្ញាត​ពី​ជំនាញ​សុរិយោដី ៕

ដោយ​៖​តាកែវ​

spot_img
×