ហេតុការណ៍នេះបានកើតឡើងនៅអាហ្វ្រិកខាងត្បូង អ្នកស្លាប់គឺជាបុរសមន្នាក់ រីឯស្ត្រីថា ជាម្ចាស់បំណុលនោះឈ្មោះ Wazi, គឺជាអ្នកជិតខាងរបស់គាត់។
ដោយសារតែខឹងនឹងអ្នកជិតខាង ពុំទាន់សងអស់បំណុលបានស្លាប់ទៅ ស្ត្រីរូបនេះ ទាល់តំរិះ ស្រាប់តែស្រាតសម្លៀកបំពាក់ចោល រួចដើរចូលរួមបុណ្យសពរបស់កូនបំណុល។ នៅក្នុងបុណ្យសព អ្នកស្រីWazi បានបង្កចលាចលរបស់ហ្វូងដែលមកជួយរំលែកទុក្ខគ្រួសារសព។
អ្នកស្រី Wazi ស្រែកខ្លាំងៗថា បុរសដែលទើបស្លាប់បានជំពាក់លុយខ្លួន ហើយអ្នកស្រីពុំអាចទទួលយកបានការដែលគាត់ចាកចេញបំណុលបែបនេះឡើយ។ អ្នកស្រី Wazi បានសង្កត់ធ្ងន់ថា សាច់ញាតិរបស់សពបុរសនោះ ត្រូវសងបំណុលឲ្យខ្លួន ពុំនោះសោតអ្នកស្រីគឺនៅតែស្រាតបែបនេះ អង្គុយមុខមឈូស។
ស្រែកចប់ គាត់ក៏ទៅអង្គុយមុខមឈូសមែន រួចបន្តយកដៃទះលើគម្របមឈូសស្រែកហៅឲ្យបុរសនោះរស់ឡើងវិញ ដើម្បីសងបំណុលរបស់គាត់ឲ្យអស់។ ឃើញទិដ្ឋភាពបែបនេះ ស្រាប់តែអ្នកមកចូលរួមពិធីបុណ្យសព បែរជាស្រែកហ៊ោកញ្ច្រៀវទះដៃកងរំពង រួចថតឃ្លីបនាំគ្នាចែករំលែកលើបណ្តាញសង្គម។ អ្នកដទៃពេលដឹងរឿងនេះ ពិតជាស្រឡាំងកាំង ហើយភាគច្រើននិយាយថា គាត់ពុំគួរមានទង្វើបែបនេះ ក្នុងពិធីបុណ្យសពឡើយ ទោះបីបុរសនោះមានខ្វះបំណុលរបស់ខ្លួនក្តី៕ សូយន