Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងធំ​កុង​ហ្វូ (​តា​ម៉ាប់​) ពេលនេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ គាំង​វា​ចាមើល​សឹង​ពុំ​ស្គាល់ ខណៈ​សភាព​រូបរាង​ស្គម​ខ្លាំង ដោយសារតែ​….

​តារា​កុង​ហ្វូ​ហុងកុង​ជើងចាស់ លោក Sammo Hung (​តា​ម៉ាប់​) បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​ហ្វេ​នៗ​ដែល​និយម​ចូលចិត្ត មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានឃើញ​មុខមាត់​ថ្មី​ដ៏​កម្រ​របស់គាត់ ជាមួយ​រូបរាងកាយ​ស្គមស្គាំង​ចាស់​ច្រើន មើល​សឹង​ពុំ​ស្គាល់​នោះ​។​

​យ៉ាងណាមិញ រូបភាព​ទាំងនេះ​ត្រូវបាន​បញ្ចេញ​ដោយ​តារាចម្រៀង​ហុងកុង Alan Tam កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ដោយ​គាត់​បាន​ថត​ទុកជា​អនុស្សាវរីយ៍ ខណៈ​ជួបជុំ​រួម​អាហារ​ថ្ងៃត្រង់​ជាមួយ​តារា​ក្បាច់គុន​ដ៏​ល្បីឈ្មោះ​រូបនេះ ដែល​បច្ចុប្បន្ន​មាន​អាយុ ៦៨ ឆ្នាំ ទៅហើយ​។​

​ក្នុងនោះ Tam បាន​សរសេរ Caption នៅលើ​គណនី Twitter របស់ខ្លួន​ថា​៖ «​បងធំ Sammo បាន​បញ្ចេញស្នាដៃ​ចម្អិន​អាហារ​ពីរ​បី​មុខ ពិតជា​ឆ្ងាញ់ៗ​ណាស់​!!» ។​

​លោក Hung ដែលជា​ដឹកនាំ​សម្តែង​សិល្បៈ​នៃ​ខ្សែភាពយន្ត​ក្បាច់គុន​ឆ្នាំ​២០០៨ ក្នុង​រឿង «Ip Man» សម្តែង​ដោយ កុំ​កុំ (Donnie Yen) និង​ដើរតួ​ជា​បងធំ​កុង​ហ្វូ​ក្នុង​រឿង «Ip Man2» ឆ្នាំ​២០១០ គឺ​ត្រូវបាន​មើលទៅ​ស្ទើរ​ពុំ​ស្គាល់ ព្រោះថា​ពេលនេះ រូបរាងកាយ​របស់លោក​ហាក់​ពុំ​មាំទាំ និង​ធាត់​ដូច​ពីមុន​ទៀត​ទេ ពោលគឺ​ស្រកសាច់​ច្រើន​ទៅតាម​វ័យ​របស់គាត់​។​

​ប៉ុន្តែ ទន្ទឹមនឹង អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បានបង្ហាញ​ការ​ការព្រួយបារម្ភ​ពី​សុខភាព​របស់គាត់​ជាខ្លាំង​នោះ កូនប្រសា​របស់គាត់ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា តាមពិតទៅ​សុខភាព​របស់គាត់​ល្អប្រសើរ​ធម្មតា​ទេ ហើយ​មូល​ហេតុដែល​គាត់​ស្រកសាច់​បែបនេះ គឺ​ដោយសារតែ​លទ្ធផល​គាត់​ហូប​តម និង​ហូប​មាន​អនាម័យ​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ការវះកាត់​ជង្គង់​របស់គាត់​ក្នុង​ឆ្នាំ ២០១៧ ក្រុម​វេជ្ជបណ្ឌិត​ហុង​បាន​ណែនាំ​ឲ្យ​តារា​សម្តែង​រូបនេះ ព្យាយាម​បញ្ចុះទម្ងន់​ឲ្យ​បាន ១៨ គីឡូក្រាម នៅពេលដែល​គាត់​ពុំ​អាច​ដើរ​បាន ដោយ​នៅតែ​លើ​រទេះរុញ​អស់​រយៈពេល ២ ឆ្នាំ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ nextshark)​

×