ប្អូនស្រីម្នាក់ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពុំដាច់ពីមាត់នោះទេ ពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រោះតែម្នាក់ៗពុំនឹកស្មានដល់ថា ប្អូនស្រីមានទឹកដមសំឡេងពីរោះខ្លាំងយ៉ាងនេះ ដែលបើកុំឃើញរូបពិត នោះប្រាកដថាមនុស្សធំជាអ្នកច្រៀង ឬ ក៏ជាតារាចម្រៀងអាជីពហើយមើលទៅ។
យ៉ាងណាមិញ វីដេអូដំបូងរបស់ប្អូនស្រី ដែលបកស្រាយបទចម្រៀងចំនួន២បទ ដែលបទទី១- «ត្រូវការកម្លាំងចិត្ត» សំនៀងដើមកញ្ញា រ៉េត ស៊ូហ្សាណា និងបទទី២- «ដាំចិត្តស្មោះ ចាំស្នេហ៍ក្បត់» សំនៀមដើមរបស់កញ្ញា សុខ ពិសី ឃើញថាមកទល់ពេលនេះ ទទួលបានការទស្សនាជាង 2.1 M ចូលចិត្ត (Liked) 84 K និងចែករំលែក 79,722 ដង។
ប្អូនស្រីខាងលើដែលមានឈ្មោះថា ស្រីនូ ឬអ្នកលេងហ្វេសប៊ុកហៅថា យ៉ាយ៉ា (កូនពូឈឿន) ឆ្នាំនេះប្អូនស្រីអាយុ ១៣ ឆ្នាំ និងបច្ចុប្បន្ន រស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ទន្ទឹមនឹងមានការសរសើរគ្រប់ៗគ្នាថា ពិតជារោះណាស់ (Sweet Voice) ក្នុងនោះគេក៏បានលើកឡើថា៖ «ឲ្យតែចេញមកសម្បុរស្រអែមៗ សម្លេងធំ ហើយថ្គាមខ្លាអ៊ីចឹង គឺដឹងតែច្រៀងពីរោះតែម្តង» ។ ទោះយ៉ាងណា គ្រប់គ្នាក៏បានជូនពរឲ្យប្អូនស្រីជួបតែសំណាងល្អ និងជោគជ័យនៅលើវិថីសិល្បៈនាថ្ងៃអនាគត៕
ដោយ៖ លឹម ហុង
ចង់ដឹងថា ប្អូនស្រីនូ ច្រៀងពីរោះកម្រិតណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖