Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​នៅ​មូលដ្ឋាន​ជនបទ ត្រូវ​ចេះ​ការពារ​សុខភាព និង​ធ្វើ​អនាម័យ តាម​ការណែនាំ​របស់លោក គ្រូពេទ្យ និង​ក្រសួងសុខាភិបាល​

​ខេត្តស្វាយរៀង​៖​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ លោក ស្រី ដួង វណ្ណា ប្រធានកិត្តិយស​សាខា លោកស្រី ហៅ ច័ន្ទ​សិរី​ទេពី ចៅ ភិ​រុណ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា និង​សហការី នៅ​ថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២០ បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​គ្រួសារ​ងាយ​រងគ្រោះ​(​ចាស់​ជា​រា ៩ គ្រួសារ និង​គ្រួសារ មាន​ជីវភាព​ខ្វះខាត ១២ គ្រួសារ ) សរុប​ចំនួន ២១ គ្រួសារ នៅ​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ។

​នាឱកាស​នោះ​លោកស្រី ដួង វណ្ណា បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណ​: ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​ឡើយ ស្របតាម​ពាក្យស្លោក “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ” ។

​លោកស្រី​បានបញ្ជាក់​បន្ថែមថា​: ជំងឺ​កូ​វីដ ១៩ នេះ​មិនទាន់​ចប់​នៅឡើយ​ទេ ហេតុនេះ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​នៅ​ដំណាក់កាល​រលក​ទី ២ ក្នុង​ការពារ​សុខភាព និង​ធ្វើ​អនាម័យ​តាម​ការណែនាំ​របស់លោក គ្រូពេទ្យ និង​ការផ្សព្វផ្សាយ​របស់​ក្រសួងសុខាភិបាល​ជាប់​ជានិច្ច ពីព្រោះ​ជំងឺឆ្លង​កូ​វីដ ១៩ មិនទាន់​រលាយ បាត់​ពី​ផែនដី​នៅឡើយ​ទេ ជំងឺ​នេះ​កាច​សាហាវ​ណាស់ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ទៀត និង​អាចធ្វើ​ឲ្យ​បាត់​បង់ជីវិត​ដោយ​គ្មាន​ថ្នាំ​ព្យាបាល​នោះទេ​(​យើង​ភ្លេច​កូ​វីដ ១៩ ប៉ុន្តែ កូ​វីដ ១៩ មិន​ភ្លេច​យើង​នោះ​ទ្បើ​យ​)៕

ដោយ​៖ វ៉ៃ​កូ​


×