Thursday, December 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេក្វាទ័រ ជា​ខ្សែបន្ទាត់​ផែនដី ហើយក៏​ជា​បន្ទាត់​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់​ថា ប្រាសាទ​អ​ឆ​រិ​យ្យ​ល្បីៗ​លើ​លោក​បាន​សាងសង់​កាត់​លើ​អ័ក្ស​មួយ​នេះដែរ​!

​អ្នកស្រាវជ្រាវ​បាន​ចាប់យក Easter island ជា​ចំណុច​ផ្ដើម បន្ទាប់មក​តាម​លំដាប់លំដោយ​មានដូចជា​៖ Paracas, Nazca, Ollantay Tambo, Machu Picchu, Cuzco, Sacsay Huaman, Paratoari, Dogon Country, Tassili N’ajjer, Siwa, Giza, Petra, UR, Persepolis, Mohenjo Daro, Khajuraho, Pyay, Sukhothai, Angkor Wat និង Preah Vihear​។​

​លើសពីនេះទៅទៀត គេ​បានធ្វើការ​វាស់​ចម្ងាយ​ពី​ប្រាសាទ​មួយ​ទៅមួយ​ទៀត ហើយ​អ្វីដែល​គេ​រកឃើញ​នោះ គឺ​ការ​ស្មាន​មិន​ដល់​ថា បុព្វបុរស​ដែល​សាង​ប្រសាទ​ទាំងនោះ​គឺជា​តារាវិទូ ដោយ​ពួកគាត់​ផ្ដោត​សំណង់​ទៅលើ​តារាសាស្ត្រ សិក្សា​ពី​ដំណើរ​ព្រះអាទិត្យ ព្រះ​ច​ន្ទ័​និង​ហ្វូង​ផ្កាយ​ទាំងឡាយ ដូចនេះហើយ​ទោះជា​ប្រសាទ​ទាំងនេះ​បាន​សាងសង់​នៅពេល​ខុសពី​គ្នា​រាប់រយឆ្នាំ ព្រមទាំង​ស្ថិតនៅលើ​ទ្វីប​ខុសគ្នា​ក្នុង​សម​យ័​កាលដែល​ការប្រាស្រ័យ​ទាក់ទង​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយទៀត គឺ​មិនទាន់​អាចទៅរួច​ក្ដី ក៏​រង្វាស់​ចក្រ​វា​ឡ​បានធ្វើអោយ​គម្លាត​ទាំងនោះ​ស្មើ​ដូច​ចាប់​ដាក់​។​
​ខាងក្រោម​នេះ​គឺជា​រូបភាព​ដែល​គេ​បានធ្វើការ​វាស់​និង​ប្រៀបធៀប​លំអិត អស្ចារ្យ​បំផុត គឺ​អង្គរ​នៃ​យើង​។​

(ចម្ងាយពី Pole ទៅ Nazca ទៅ Giza បង្កើតបានជា​ត្រីកោណ​មួយ​)

(​ចម្ងាយ​ពី Nazca ទៅ Giza ស្មើរ​និង​ចម្ងាយ​ពី Teotihuacan ទៅ Giza)

(​ចម្ងាយ​កាត់​ត្រង់​ពី Angkor Wat ទៅ Nazca ស្មើរ​និង​ចម្ងាយ​កាត់​ត្រង់​ពី Mohenjo Daro ទៅ Easter island)

(​ប្រវែង​ពី Angkor Wat ទៅ Giza បើ​គុណ​នឹង​2​គឺ​ស្មើរ​និង​ចម្ងាយ​ពី Giza ទៅ Nazca

ហើយពី Giza ទៅ Easter island ស្មើរ​ពី Easter island ទៅ Angkor Wat)

​វា​ជា​រឿង​សឹងតែ​មិនអាច​ជឿ​ទៅរួច​ថា​មនុស្ស​ជំនាន់​នេះ​មាន​គ្រប់​បច្ចេកវិទ្យា តែ​មិនអាច​ទាន់​មាន​សមត្ថភាព​ធ្វើបាន​ដូច​អ្នក​ជំនាន់​មុន​ដែលមាន​ត្រឹមតែ​កម្លាំង​មនុស្ស​និង​គំនិត​ឆ្នៃប្រឌិត​៕ ​ដោយ​: ក្ខិ​ណី

 

×