បាត់ដំបង៖ កម្លាំងប៉ូលិសអធិការនគរបាលស្រុកថ្មគោល បានចាប់បុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកក១៥ថង់ សម្ភារពាក់ព័ន្ធមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បន្តទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០។
ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៥និង០០នាទី ថ្ងៃទី២ខែមិថុនាឆ្នាំ២០២០ នៅចំណុចក្រុមទី០១ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ផង់ សុ ភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះឈឿ ចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ ភូមិកៀនកែស១ឃុំ គោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងប្រតិបត្តិការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកក១៥ថង់ សម្ភារមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ផង់ សុ ភាព បានបញ្ជាក់ថាកម្លាំង បានសហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះបង្ក្រាបបានករណីរនេះ ហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។ បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បន្តទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ហើយ៕
ដោយ៖អ៊ុងសារុំ