Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ទាំង​ពូជ ៣​នាក់ ឪពុក ម្តាយ និង​កូន​, លួច​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ ឃាត់ខ្លួន នៅ​ខេត្តរតនគិរី​

spot_img

រតនគិរី​៖​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តរតនគិរី សហការ​ជាមួយ​នាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ រួមជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​កម្លាំង​អធិការ​ស្រុក​លំផាត់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាប់​ពាក់ព័ន្ធ​និង​អំពើ​លួច​ម្រេច កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​។​

​នគរបាល​ស្រុក​លំផាត់ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា កន្លងទៅ​មាន​ករណី​លួច​ម្រេច​កើតឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​ត្រូវបាន​សង្ស័យ​ជា​មុខសញ្ញា ដែល​ប្រព្រឹត្ត​អំពើ​លួច​(​ម្រេច​) ខាងលើនេះ​ជា​កម្មករ ក្នុងនោះ​មាន​៣​នាក់ ឪពុក ម្តាយ និង​កូន​។

​ក្រោយពី​បាន​សហការគ្នា រវាង​កម្លាំង​ជំនាញ​ខាងលើ​ធ្វើការ​ស៊ើបអង្កេត ក៏បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំង​៣​នាក់ ដែលមាន​ឈ្មោះ​ជា ដា​រ៉ា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ (​ត្រូវជា​ឪពុក​)​។ ឈ្មោះ​ជា សុផល ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ (​ត្រូវជា​ម្តាយ​)​។ ឈ្មោះ​ចាន់ សុខ​ហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​បើក​ត្រាក់ទ័រ (​ត្រូវជា​កូន​)​។

​បន្ទាប់ពី​លួច​ម្រេច​នៅ​ខេត្ត​ត្បូងឃ្មុំ គ្រួសារ​មួយ​នេះ​បានមក​ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុង​ក្រុមហ៊ុន ដូនពេញ​អា​ទី​កូ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​ដោយមាន​ការស៊ើបអង្កេត និង​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​ជំនាញ​ទាំងអស់​ខាងលើ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣ ជា​មុខសញ្ញា​និង​ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង​។​

​បន្ទាប់មក កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តរតនគិរី បានប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់ ឲ្យ​ទៅ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បន្ត​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

ដោយ​៖​សុខុម​

spot_img
×