Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជនជាតិ​ចិន ៤​នាក់ ករណី​ប្លន់ និង​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស ចាប់​មនុស្ស​ជម្រិត​ទារប្រាក់​

​ខេត្ត​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នគរបាល​បង្ក្រាបបាន​ហើយ ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​) និង ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើស ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត តាំងពី​យប់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​ឈ្មោះ ជៀ​ហុង ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយមាន​ក្រុម​ជនសង្ស័យ​ចំនួន​មាន​គ្នា ៦​នាក់ បាន​ចូល​បន្លំ​ខ្លួន​ធ្វើជា​អ្នក​មក​ទិញ​ទំនិញ ឆ្លៀតពេល​មានឱកាស​ល្អ ក្រុម​ជនសង្ស័យ​បាន​យក​ស្ព្រៃ​បាញ់​ភ្នែក​ជនរងគ្រោះ ព្រមទាំង​វាយ​ធ្វើ​ទារុណកម្ម ហើយ​បាន​ប្លន់​យកប្រាក់ និង​សម្ភារ​មួយចំនួន រួច​គេចខ្លួន​បាត់អស់ ហើយ​នៅពេល​សមត្ថកិច្ច​បង្ក្រាប​បាន​៤​នាក់ និង​២​នាក់​ទៀត​កំពុង​គេចខ្លួន ។​

​បើតាម​របាយការណ៍រ​បស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​៤៧​នាទី នៅ​ចំណុច​ហាង​ឈ្មោះ ជៀ​ហុង ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ បាន​ចូល​បន្លំ​ខ្លូន​ធ្វើជា​អ្នក​មក​ទិញ​ទំនិញ ឆ្លៀតពេល​មានឱកាស​ល្អ ក្រុម​ជនសង្ស័យ​បាន​យក​ស្ព្រៃ​បាញ់​ភ្នែក​ជនរងគ្រោះ ព្រមទាំង​វាយ​ធ្វើ​ទារុណកម្ម ហើយ​បាន​ប្លន់​យកប្រាក់ និង​សម្ភារ​មួយចំនួន រួច​គេចខ្លួន​បាត់អស់ ។ ឆ្លងតាម​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំណត់​បាន​អត្តសញ្ញាណ​ជនសង្ស័យ ។ រហូតដល់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង​០០​នាទី សមត្ថកិច្ច​យើង​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៤​នាក់ (​ខ្មែរ​១​នាក់ និង​ចិន​៣​នាក់​) ខណៈ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក TOYOTO PRIUS ពណ៌​ទឹកប្រាក់ (​ប្រើ​ដីឥដ្ឋ​មក​បិទ​ផ្លាកលេខ​រថយន្ត​) នៅ​ចំណុច​ផ្លូវ​អូរ​៣ ស្ថិតនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​នគរបាល បាន​បន្តថា ជនរងគ្រោះ​ឈ្មោះ Zheng WenJin ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ចំណែក​ជនសង្ស័យ​ចំនួន ៤​នាក់ មាន​ដូចខាងក្រោម​៖ ១-​ឈ្មោះ ជា លក្ខណៈ​បញ្ញា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ (​ចេះ​ភាសា​ចិន​) មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ចារី​ដៃដល់ ប្លន់​)​។ ២-​ឈ្មោះ YUE MING WEI ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ ឈ្មួញកណ្តាល កាន់​លិខិតឆ្លងដែន​លេខ (​គ្មាន​) មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ចារី​ដៃដល់ ប្លន់​)​។ ៣-​ឈ្មោះ LIU JIE ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នកគ្រប់គ្រង​កាស៊ីណូ ហ៊ួ​យ​ហ័​រ កាន់​លិខិតឆ្លងដែន​លេខ (​គ្មាន​) មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ប៉ុនប៉ង​ចាប់​ជម្រិត​)​។ ៤-​ឈ្មោះ ZENG WEI XING ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ (​គ្មាន​) មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ប៉ុនប៉ង​ចាប់​ជម្រិត​)​។ វត្ថុតាង​ចាប់​យកបាន​រួមមាន​៖ កាំបិត​ស្នៀត ១​ដើម ស្នាប់ដៃ ១ កូនសោ​ខ្នោះ ២ ទូរស័ព្ទដៃ​ចំនួន ៤​គ្រឿង រថយន្ត ១​គ្រឿង ម៉ាក TOYOTO PRIUS ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2BF-2749 (​ប្រើ​ដីឥដ្ឋ​មក​បិទ​ផ្លាកលេខ​រថយន្ត​) ។​

​ឆ្លងតាម​ការយក​ចម្លើយ​ជនសង្ស័យ​២​នាក់ ១.​ឈ្មោះ ជា លក្ខណៈ​បញ្ញា និង​ឈ្មោះ ZENG WEI XING បាន​សារភាពថា​ពួកវា ពិតជា​បាន​បាន​ចូលរួម​ធ្វើ​សកម្មភាព​ប្លន់ នៅ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ២១ និង​៤៧​នាទី នៅ​ចំណុច​ហាង​ឈ្មោះ ជៀ​ហុង ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ជាមួយ​បក្ខពួក​ជនជាតិ​ចិន ៤​នាក់​ទៀត​ប្រាកដ​មែន ។ បច្ចុប្បន្ន​បក្ខពួក​ជន​ជាតិចិន​៤​នាក់ សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ចាប់ខ្លួន មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ បាន​សារភាព​បន្ថែមទៀតថា នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង ០០​នាទី ពួកវា​បាន​ប្រើប្រាស់​រថយន្ត ១​គ្រឿង ម៉ាក TOYOTO PRIUS ពណ៌​ទឹកប្រាក់ (​ប្រើ​ដី​មក​បិទ​ផ្លាកលេខ​រថយន្ត​) ក្នុង​គោលបំណង​ចាប់​ស្រី​ជនជាតិ​ចិន ១​ម្នាក់​ឈ្មោះ Niu Niu ជា​បុគ្គលិក​ហាង​ម៉ាស្សា​ឈ្មោះ ជី​ង​ហាវ ម្តុំ​កែង​តុលាការ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដើម្បី​ជម្រិត​ទារប្រាក់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។​

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕

​ដោយ​៖​កូ​ឡាប​

×