Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ទំនើង​២​ក្រុម ទាស់សំដី​គ្នា​និង​គប់​ដុំថ្ម​ដាក់គ្នា ឈានដល់​ផ្ទុះអាវុធ​ចំនួន​៥​គ្រាប់ មុខ​អនុវិទ្យាល័យ​ចតុមុខ ផ្អើល​ដល់​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ​ (វីដេអូ)

spot_img

ភ្នំពេញ ៖ យុវជន​ទំនើង​២​ក្រុម ទាស់សំដី​គ្នា​និង​គប់​ដុំថ្ម​ដាក់គ្នា​ឈានទៅដល់​ការផ្ទុះអាវុធ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​នគរបាល និង​កំ​ម្លាំ​ង​រាជ​អាវុធ​ហ​ត្ត​ខណ្ឌ ចុះមក​អន្តរាគមន៍​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម កែង​និង​ផ្លូវ​២០២ មុខ​អនុវិទ្យាល័យ​ចតុមុខ ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​មួយក្រុម​២​ម៉ូតូ​មាន​គ្នា​៤​នាក់ បាន​ជិះ​ម៉ូតូ (​មិន​ចាំ​ម៉ាក​និង​ផ្លាកលេខ​) បាន​ឈប់​ទិញ​នំ​ដែល​លក់​កន្លែង​ចំណតរថយន្ត​ក្រុង មុខ​របង​សាលា​ចតុមុខ ហើយ​បាន​ស្រែកថា​ឲ្យ​ក្រុមយុវជន​មួយក្រុម​ទៀត ដែល​ជិះ​ម៉ូតូ​៣​គ្រឿង មាន​គ្នា​៤​ទៅ​៥​នាក់ ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង រួច​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់ក្រោយ​វិញ បម្រុង​ចូល​សួរ ស្រាប់តែ​ភាគី​ដែល​ឈប់​ទិញ​នំ បាន​យក​ដុំថ្ម​គប់​ទៅ​ក្រុម​នោះ បណ្ដាល​ឲ្យ​ត្រូវ​ម៉ូតូ​មួយគ្រឿង ធ្វើ​ឲ្យ​ភាគី ខឹង​បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​ចំនួន​៣​គ្រាប់ ហើយ​ដេញ​ក្រុម​ដែល​ប្រើ​ដុំថ្ម​រត់​ចែក​ជើង​គ្នា ដោយ​ម្នាក់​រត់​ផ្លោះ​របង​ចូល​សាលា និង​៣​នាក់​ទៀត​រត់​ចូល​ហាង (​បបរស​) ដែល​នៅក្បែ​នោះ ហើយ​ក្រុម​ដែលមាន​កាំភ្លើង​ក៏បាន​បាញ់​បន្ថែមចំនួន​២​គ្រាប់​ទៀត រួច​បើក​ម៉ូតូ​គេច​បាត់ស្រមោល និង​បន្សល់ទុក​ម៉ូតូ​២​គ្រឿង​របស់​ភាគី​ខាង​គប់​ដុំថ្ម នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក និង​រុករក​ឃាត់ខ្លួន​យុវជន​ម្នាក់ ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍ ក្រោយ​សួរនាំ​រួ​ចុ​វជន​នោះបាន​សារភាពថា ពិតជា​បាន​គប់​ដុំថ្ម​ទៅលើ​ភាគី​ម្ខាង​ទៀត​ពិតប្រាកដ​មែន ទើប​សមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី​ច្បាប់​បន្ត ។ ចំណែក​ក្រុម​ផ្ទុះអាវុធ សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែង​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕

ដោយ​៖ ភក្ត្រា និង​សា​ម៉េ​ត​

spot_img
×