Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសភាព​ដ៏​ស្រស់ស្អាត ​នៃ​តំបន់​រ៉ា​ម​សារ​តាម​ដង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​

spot_img

ស្ទឹងត្រែង ៖ អ្នក​ដែល​ចង់​ផ្តិត​យក​រូបភាព​ធម្មជាតិ​ទុកជា​អនុស្សាវរីយ៍​អាច​ជិះទូក​ទៅ​កម្សាន្ត​តាម​តំបន់​រ៉ា​ម​សារ​នៃ​ដង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​។​

បើ​ចង់ទៅ​ទីនោះ​យើង​គ្រាន់តែ​ធ្វើដំណើរ​ឆ្លងស្ពាន​សេកុង​ឆ្ពោះទៅ​ទិស​ខាងជើង​ផ្លូវជាតិ​លេខ​៧​ព្រំដែន​កម្ពុជា​ឡាវ​។​ធ្វើដំណើរ​មិន ដល់​២០​នាទី​នឹង​ឃើញ​ស​ញ្ញ៉ា​ផ្លូវ​ចូល​សហគមន៍​ទៅ​រមណីយដ្ឋាន​នៅ​ខាងឆ្វេង​ដៃ​ជាច្រើន​កន្លែង​។​

ទីនោះ​យើង​អាច​ចូលទៅ​កម្សាន្ត​នៅ​សហ​គ មន៍​មួយណា​ក៏បាន​ដែរ​ហើយ​គេ​ក៏មាន​សេវាកម្ម​ទូក​ជូនទៅ​មើល​ធម្មជាតិ​ស្រស់ស្អាត​តាម​ដង​ទន្លេ​បាន​តាមចិត្ត​ភ្ញៀវ​។​

សក្តានុពល​តាម​ដង​ទន្លេមេគង្គ​យើង​មើល ឃើញ​ផ្ទះ​អ្នកភូមិ ផលដំណាំ ទូក​នេសាទ​តាម​ដង​ទន្លេ​ជាច្រើន​។ មិនតែប៉ុណ្ណោះ ថែមទាំង​មាន​កោះ​តូចៗ ព្រៃ​លិច​ទឹក ដ៏​ស្រស់ស្អាត​ទាក់ទាញ​ណាស់​។​

សម្រាប់​អ្នកភូមិ​បាន​ចាត់ទុកថា ទេសភាព​ជនបទ​បែបនេះ ជា​រឿង​ធម្មតា សម្រាប់​អ្នក ស្រុក​។​តែ​ភ្ញៀវទេសចរ​និង​ក្រុម​យុវវ័យ​ចាត់ទុក​តំបន់​រ៉ា​ម​សារ​គឺជា​កន្លែង​ដែលមាន​ទេសភាព​ស្រស់ស្អាត​មួយ​ក្នុង​ខេត្តស្ទឹងត្រែង​។​ នៅ​តំបន់​នោះ អ្នកភូមិ បាន​បង្កើត​រមណីយ ដ្ឋា​ន​មួយ​នៅលើ​កោះ​។​អ្នកភូមិ​បានដាក់​ឈ្មោះ​កោះ​ថា​កោះ​ហាន​។​
កោះ​ហាន​គឺជា​កោះ​មួយ​ដែល​ស្ថិតក្នុង​តំបន់​រ៉ា​ម​សារ​នៅ​ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង​។​តំបន់​នោះ​មាន​ភាព​ទាក់ទាញ​ចាប់​អារ​មណ៍​ដូចជា ពេល​ថ្ងៃ​យើង​អាច​ជិះទូក​មើល​ព្រៃ​លិច​ទឹក​និង​មើល​ហ្វូង​សត្វ​ស្លាប​ជិះទូក​កៃ​យ៉ាក តាម​ព្រៃ​លិច​ទឹក ។​បើ​នៅ​ពេលយប់ បោះតង់​លើ​វាល​ខ្សាច់ ដោយមាន​ភ្នក់ភ្លើង ដុត​ត្រី ស្តាប់​សំឡេង​សត្វ​យំ​។

សក្តានុពល​សម្បូរ ទៅដោយ​ធនធានធម្មជាតិ រួមមាន​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ពពួក​ត្រី​មេ​ពូជ​ធំៗ​ផងដែរ ។

លោក សេង សុធា អ្នកធ្វើការងារ​ជាមួយ​សហគមន៍​បានលើកឡើង​ថា​សហគម​ន៍​អេកូ​ទេសចរណ៍​មាន​សម្រស់​ជាងគេ​គឺ​កោះ​ហាន​។ កោះ​នេះ​ស្ថិតក្នុង​ឃុំ​កោះ​ស្នែង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ដែលជា​ស្រុក​បង្កើត​ថ្មី​ជាប់​ព្រំដែន​កម្ពុជា​ឡាវ​។

នៅ​ទីនោះ​យើង​ក៏​អាច​ជិះទូក​មើល​ព្រៃ​លិច​ទឹក មើល​សត្វ​ស្លាប​ទឹកទន្លេ​មេគង្គ និង​ឡើង​ភ្នំ​ទស្សនា​រូបសំណាក់​ថ្ម​ពាក់ព័ន្ធ​រឿងព្រេង​ជាដើម​៕

ដោយ​៖​សុខុម​

(​រូបថត​ហ្វេ​ស​ប៊ុ​ក​)​ 

spot_img
×