Saturday, December 3, 2022

(Update) ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​៖ ១៧​នាក់​ស្លាប់ ១៨០​នាក់​បាត់​ខ្លួន ផ្ទះ​ម្បែ​ង ២.០០០​ខ្នង ត្រូវ​បំផ្លាញ​

spot_img

​រហូតមកដល់​ពេលនេះ មនុស្ស​យ៉ាងហោចណាស់​ចំនួន ១៧​នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​វាយប្រហារ​ទូទាំង​រដ្ឋកា​លី​ហ្វ​ញ៉ា​ភាគ​ខាងជើង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ ស៊ី​ស៊ី​អ៊ិន (CNN) នៅ​ថ្ងៃ​ពុធ​នេះ​។​

​អ្នក​ពន្លត់​អគ្គិភ័យ​រាប់រយ​នាក់​កំពុង​តស៊ូ​ជាមួយនឹង​ភ្លើង​ឆេះ​ព្រៃ និង​បាន​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​ចេញពី​ផ្លូវ​របស់​វា​។​

​បើតាម​សេចក្តីរាយការណ៍ មនុស្ស​ចំនួន ១៨០​នាក់ បាន​បាត់​ខ្លួន ហើយ​ផ្ទះសម្បែង និង​សំណង់​អាគារ​ជំនួញ​ចំនួន ២.០០០​ខ្នង ត្រូវបាន​រក​ការ​បំ​ផ្លិ​ញ​បំផ្លាញ​។​

​ភ្លើង​ឆេះ​ព្រៃ​នោះបាន​ចាប់ផ្តើម​កើតឡើង​តាំងពី​ថ្ងៃអាទិត្យ​កន្លងទៅ ហើយ​បាន​ចាប់​ភ្លើង​ឆាបឆេះ​រាលដាល​យ៉ាង​លឿន ដោយសារ​តែមាន​ខ្យល់​ខ្លាំង អាកាសធាតុ​ក្តៅ និង​ស្ងួត ព្រមទាំង​មិនមាន​សំណើម​។​

​មនុស្ស​ជាង ២០.០០០​នាក់ ត្រូវបាន​គេ​បញ្ជា​ឲ្យ​ភៀសខ្លួន​ចេញ​ចាប់តាំងពី​ថ្ងៃ​អង្គារ​យប់ម្សិល​មិញ ហើយ​អា​ជ្ញ​ធរ​ក៏បាន​ប្រាប់​ប្រជាជន​ដទៃទៀត​ឲ្យ​រៀបចំ​ឥ​វ៉ាន់ ឯកសារ និង​ថ្នាំពេទ្យ ដើម្បី​ត្រៀមខ្លួន​ចាក់ចេញ ក្នុងករណី​ពួកគេ​ត្រូវ​រត់គេច បើ​ភ្លើង​ឆាបឆេះ​លឿន​។​

​ភ្លើងព្រៃ​បាន​ឆេះ​លើ​ផ្ទៃដី​ចំនួន​ជិត ៥០.០០០​ហិច​តា​ក្នុង​រដ្ឋកា​លី​ហ្វ​ញ៉ា​៕សុភ័ក្ត្រ