Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ចាស់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ទៅ​សាលាតំបូង​ខេត្ត​

​តាកែវ ៖ ជនសង្ស័យ​ម្នាក់​ដែល​ប៉ូលិស​ស្រុក​គីរីវង់ អះអាងថា ជា​មុខសញ្ញា​ចាស់ ក្នុងការ​ជួញដូរ​គ្រឿង​ញៀន​យ៉ាងសកម្ម ត្រូវបាន​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។​

​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី​រំលងអធ្រាត្រ ដោយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់ នៅ​ចំណុច​កែង​ជុំ​មិត្ត ស្ថិតនៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​។

​ជនសង្ស័យ​មានឈ្មោះ សែន ពិ​ដែន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ ស្រុក​គីរីវង់ ខេត្តតាកែវ​(​ជា​មុខសញ្ញា​សកម្ម​)​។ ចំណែក​វត្ថុតាង​ដកហូត​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៦​ក​ញ្ចា​ប់​តូច ម៉ូតូ​មួយគ្រឿង និង​សម្ភារ​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការនគរបាល​ស្រុក​សាកសួរ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​៕
​ដោយ​៖​តាកែវ​


×