Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​ទាត់ចោល​ការអះអាង​រប​ស់​ចិន​ដែលថា អូស្ត្រាលី​គ្មាន​សុវត្ថិភាព​សម្រាប់​និស្សិត​បរទេស​

​មន្ត្រី និង​សកល​វិទ្យាល័យ​ឈានមុខ​គេ​ជាច្រើន​របស់​អូស្ត្រាលី​បាន​ច្រានចោល​ការអះអាង​របស់​ចិន ដែល​បាន​ជំរុញ​ឲ្យ​និស្សិត​របស់ខ្លួន​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស ឬ​មាន​គម្រោង​ទៅ​សិក្សា​នៅ​អូស្ត្រាលី ដោយមាន​ការព្រួយបារម្ភ​ពី​ការ​រើស​អើ​ស​ជាតិ​សាសន៍​ក្នុងអំឡុងពេល​មានការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។​

​ចិន​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្លួន​ដែល​បច្ចុប្បន្នកំពុង​សិក្សា ឬ​មាន​គម្រោង​ទៅ​សិក្សា​នៅ​បរទេស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ខណៈ​កំពុង​ចាត់ទុក​ប្រទេស​អូស្ត្រាលី​ជា​គោលដៅ​សិក្សា​របស់​ពួកគេ​។​

​ការជំរុញ​របស់​ចិន​ដល់​ពលរដ្ឋ​ខ្លួន​គឺជា​ជម្លោះ​ចុងក្រោយ​រវាង​ទីក្រុង​ប៉េកាំង និង​កង​បេ​រ៉ា ដែល​កើតឡើង​ក្រោយពេល​អូស្ត្រាលី​បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​រក​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​ផ្ទុះឡើង​ក្នុងប្រទេស​ចិន​កាលពី​ចុង​ឆ្នាំមុន​។​

​ចិន​បានលើកឡើង​ពី​ការ​រើស​អើ​ស​ជាតិ​សាសន៍ ដែល​កើត​ឡើងជា​ច្រើនដង ប្រឆាំងនឹង​ជាតិ​អាស៊ី​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​

​រដ្ឋមន្ត្រី​អប់រំ​អូស្ត្រាលី​លោក Dan Tehan បានធ្វើការ​វាយបក​វិញ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ដោយបាន​និយាយថា អូស្ត្រាលី​គឺជា​សង្គម​ពហុវប្បធម៌​ដែល​ស្វាគមន៍​គ្រប់​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់​។​

​លោក​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​ជោគជ័យ​របស់​ពួកយើង​ក្នុងការ​កាត់បន្ថយ​ការ​រាតត្បាត​វីរុស​មានន័យថា ពួកយើង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត ក្នុង​លោក​សម្រាប់​និស្សិត​អន្តរជាតិ ដែល​កំពុង​នៅទីនេះ​ឥឡូវនេះ​”​។​

“​ពួកយើង​សូម​ធ្វើការ​ច្រានចោល​របស់​ចិន​ដែលថា អូស្ត្រាលី​ជា​កន្លែង​ដែល​គ្មាន​សុវត្ថិភាព​សម្រាប់​សិស្ស​អន្តរជាតិ​”​។​

​សូមបញ្ជាក់ថា ការ​រើស​អើ​ស​ជាតិ​សាសន៍​ប្រឆាំង​ជនជាតិ​អាស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា មានការ​កើនឡើង​យ៉ាងខ្លាំង​អំឡុងពេល​រាតត្បាត​វីរុស ដោយ​គណៈកម្មការ​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​នៃ​រដ្ឋ New South Wales​បាន​និយាយថា ករណី​ទាំងនោះ​មានដូចជា មនុស្ស​ត្រូវបាន​ធ្វើបាប​ដោយសារ​ការពាក់​ម៉ាស ការ​ស្តោះ​ទឹកមាត់ និង​ការយាយី​នៅ​កន្លែង​សាធារណៈ និង​កា​ប្រើ​ភាសា​រើសអើង​ត្រូវបាន​គេ​សរសេរ​ពេញ​ឡាន និង​កន្លែង​ឯកជន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ wionews​

×