ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារអ្វីមួយសំខាន់ទេពីព្រោះថាផលអាក្រក់ងាយយាយីណាស់ដែរ។
ជំនួញ ៖ លោកអ្នកចេញទៅណាមកណាឆ្ងាយគប្បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះងាយជួបបញ្ហាចូលលុកលុយយាយីណាស់ពិសេសក្រុមមនុស្សបន្លំបោកប្រាស់តែម្តង។
ស្នេហា ៖ កំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវ ចេះកាត់បន្ថយជម្លោះវិវាទទើបប្រសើរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុបបន្តិចពោលគឺមិនល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ជំនួញ ៖ សម្រាប់លោកអ្នកដែលចង់ពង្រីកមុខជំនួញដោយសារទ្រព្យដែលជាលាភហេងមានការខ្សត់ខ្សោយ ដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយ ប្រយ័ត្នចំណាយប្រាក់ទុនទៅហើយរកតែដកដើមមកវិញមិនឃើញ។
ស្នេហា ៖ កំលោះក្រមុំកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើចប្រយ័ត្ននាំរឿងរ៉ាវដំបៅទ្រូងនៅថ្ងៃខាងមុខ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជួបភាពសុខដុមនិងមានជោគមានជ័យត្រឡប់មកវិញគ្រាន់បើជាងមុនដែរ។
ជំនួញ ៖ ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយមិនត្រូវរឹងចចេសពុំស្តាប់គេឯងនោះទេ បើពុំនោះអាចនឹងធ្លាក់ទឹកនៅពេលណាមួយជាក់ជាពុំខាន។ ការធ្វើដំណើរឆ្ងាយជិតតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលបំពេញការងារទើបប្រសើរបំផុត៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានឧបទ្រពយាយីច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យមានការរាំងស្ទះការងារនិងពិសេសអាចកើតនូវបញ្ហាចម្រូងចម្រាសច្រើន។ ក្រៅពីនេះលោកអ្នកតោងប្រយ័ត្នរឿងរាវខ្លះនាំជួបបញ្ហាលំបាកដល់ខែក្រោយថែមទៀត។
ជំនួញ ៖ ផលចំណូលដែលខិតខំរកតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។
ស្នេហា ៖ កំលោះក្រមុំកុំលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជាជម្លោះវិវាទមានតែពាក់មុខយក្សដាក់គ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីឬប្រកបការងារអ្វីឃើញថាអាចសម្រុកបានហើយពីព្រោះថាផលល្អៗក៏តែងឆ្លើយតមកវិញផង។ការរស់នៅមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយគ្រាន់គាប់ប្រសើរជាងមុន។
ជំនួញ ៖ ក្នុងពេលនេះដែរឃើញថា មានការជឿនលឿនទៅមុខហើយបើចង់បើករបរថ្មីៗផងជាឱកាសល្អប្រពៃណាស់។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយ ហើយបើចង់ផ្សំផ្គុំគ្រួសារក៏ជាពេលវេលាល្អប្រពៃ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាសៅហ្មងបន្តិច ហើយបើទោះបីធ្វើអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានដែរពុំនោះបញ្ហាពិតជារត់ចូលជាក់ជាពុំខាន។
ជំនួញ ៖ ក្នុងពេលនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺកុំគប្បីធ្វើអ្វីដែលជាការអួតអាងពេកពីព្រោះក្រុមមនុស្សគេមិនសប្បាយចិត្តទេប្រយ័ត្នគេស្អប់នាំទទួលផលលំបាកមកវិញ។ការធ្វើដំណើរផ្លូវឆ្ងាយលោកអ្នកចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិច ។
ស្នេហា ៖ ប្រុសស្រីមិនមានអ្វីប្រែប្រួលផ្លាស់ប្តូរទេគឺមានភាពសុខដុមរមនាដូចសព្វមួយដង៕
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះទោះប្រកបកិច្ចការអ្វីតោងតែចេះមើលមុខក្រោយពីព្រោះថាក្រុមមនុស្សចាំតែមើលបំណាំដើម្បីធ្វើការវាយប្រហារតែប៉ុណ្ណោះ។ការរស់នៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាជម្លោះផងគប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីនិយាយស្តីទៅកាន់អ្នកដទៃបន្តិច។
ជំនួញ ៖ ការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួន ព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។
ការងារ ៖ កំលោះក្រមុំកុំនាំគ្នាដើរពាសវាលកាលប្រយ័ត្នជួបរឿងចៃដន្យអាក្រក់ណាមួយកើតឡើង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ថ្មីពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញផង។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារនិងសម្រេចចិត្តរឿងអ្វីមួយផង។
ជំនួញ ៖ ការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវចេះត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
ស្នេហា ៖ ពោះម៉ាយមេម៉ាយកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖នៅថ្ងៃនេះកិច្ចការងារតូចធំលោកអ្នកអាចសម្រុកពេញទីបានហើយ ពីព្រោះថាតែងជឿនលឿនទៅមុខនិងផ្តល់ជាប្រយោជន៍ត្រឡប់មកវិញផង។
ជំនួញ ៖ បើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីគាប់ចិត្តមកវិញផង។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំបើចង់ចូលស្តីដណ្តឹងគឺជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរហើយបើចេះស្រវ៉ាស្រទេញឬខិតខំនោះតែងហុចជាលទ្ធផលគ្រាន់កក់ក្តៅផង។
ជំនួញ ៖ ការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែន តែក៏មានភាពសុខដុមប្រពៃណាស់។ ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
ស្នេហា ៖ កំលោះក្រមុំ ឬពោះម៉ាយមេម៉ាយ មានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកជួបដំណើរជីវិតបែបច្របូកច្របល់ផ្លូវចិត្តច្រើន ហើយពិសេសទោះប្រកបការងារអ្វីតែងត្រូវគាបសង្កត់ផ្លូវចិត្តផង។
ជំនួញ ៖ លាភហេងតូចធំច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបរឿងរកាំចិត្តនិងសៅហ្មងច្រើនផង។
ស្នេហា ៖ ប្រុសស្រីមានតែការនឿយណាយផ្លូវចិត្តព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើទោះបីស្ថិតនៅក្នុងកម្រិតមធ្យមពិតមែន ប៉ុន្តែបើមានការខិតខំកិច្ចការតូចធំតែសម្រេចជោគជ័យគួរកក់ក្តៅផ្លូវចិត្តជានិច្ច។
ជំនួញ ៖ ការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនថែមទៀត។ ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ហើយការមានទំនាស់ក៏ច្រើន៕