Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​រងរបួស​ធ្ងន់​ធ្ង​រ ដោយ​មិនដឹង​មូលហេតុ​ (វីដេអូ)

ភ្នំពេញ ៖ មាន​បុរស​ម្នា​ក់បាន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ធ្លាក់​ដល់​ផ្លូវ​ក្រោម​ដី​បណ្ដាល​ឲ្យ​រងរបួស​យ៉ាង​ធ្ងន់​ធរ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​និង ៤០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅត្រង់ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​លោត​ពីលើ​ស្ពាន​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ គ្រាន់តែ​ដឹងថា មាន​រាង​ធាត់​សម្បុរ​ខ្មៅ​ស្រអែម ស្លៀកខោ​ខូ​ប៊​យ​ពណ៌​ខៀវ​ពាក់​អាវដៃវែង​កាឡា​ការ៉ូ កម្ពស់​ប្រហែល ១,៦០​ម៉ែត្រ ។​

បេ​ី​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​ឡើយ គាត់​ឃើញ​បុរសរងគ្រោះ​ខាងលើ​បាន​អឺត ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​លោត​ចុះមក​ពីលើ​ស្ពាន​ធ្លាក់​មកដល់​ផ្លូវ​ក្រោម​ដី ដោយ​ស្ថានភាព​បាក់ដៃ​បាក់ជើង​រងរបួស​ធ្ងន់​ធ្ង​រ​ហេី​យ​ក៏មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ ព្រមទាំង​សមត្ថកិច្ច​ទាក់ទង​ទៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​យកទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​សង្គ្រោះ​ជីវិត​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហេី​យ​បាន​សម្រួល​ចរាចរណ៍​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​និង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជនរងគ្រោះ​ឲ្យ​ទៅ​មេី​ល និង​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ផងដែរ ៕ ដោយ​៖​សហការី ​CEN​

×