Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ម៉ាឡេស៊ី និង​កូរ៉េ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​

​ភ្នំពេញ​៖ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​និង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​កូរ៉េខាងត្បូង ស្តីពី​ការ​លុប​បំ​ចាត់ ការយកពន្ធ​ត្រួតគ្នា ពាក់​ពន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការបង្ការ​ការ​គេចវេស​ពន្ធ និង​ការជៀសវាង​ពន្ធ​ដើម្បី​ផ្តល់​ទំនុកចិត្ត​លើ​អ្នកវិនិយោគ​នៅ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏ដូចជា​កិច្ចព្រមព្រៀង ជាមួយ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​ការលុបបំបាត់ ការយកពន្ធ​ត្រួតគ្នា ពាក់​ពន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការបង្ការ​ការ​គេចវេស​ពន្ធ និង​ការជៀសវាង​ពន្ធ​។​

​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប សមាជិកសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភាជាតិ បាន​ឲ្យ​ដឹងថា សេចក្តីព្រាងច្បាប់​ទាំងពីរ​នេះ​កំពុង​ត្រូវបាន​គណកម្មការ​ជំនាញ​ត្រួតពិនិត្យ​ដោយ​ពិភាក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដែល​សេចក្តី​ច្បាប់​នេះ បង្ហាញ​ពី​ការយកចិត្ត​ទុក លើកទឹកចិត្ត​អ្នកវិនិយោគ​បរទេស ឲ្យ​មាន​ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូល​រូ​ម​មក​បណ្តាក់ទុន នៅ​កម្ពុជា​ផ្តល់​ការងារ​ដល់​ប្រជាជន និង​ចូលរួមចំណែក​ជម្រុញ​កំណើនសេដ្ឋកិច្ច ។​

​អ្នកវិនិយោគ​ម៉ាឡេស៊ី និង​សាធារណរដ្ឋ​កូរ៉េ បាននិងកំពុង​ចាប់​អារ​ម្ម​ណ៏​វិនិយោគ និង​ធ្វើការ​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន ដូចជា​៖ វិស័យ​អចលនទ្រព្យ ឧស្សាហកម្ម​កាត់ដេរ​សំលៀកបំពាក់​និង​ស្បែកជើង ធនាគារ និង​ហិរញ្ញវត្ថុ​និង​វិស័យ​ទេសចរ​ណ៏​…​៕ ដោយ ៖ CEN

×