កម្លាំងនគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ម្ចាស់ហាងម៉ាស្សាដែលបានលួយលុយភ្ញៀវប្រុសស្រីជាជនជាតិជប៉ុននោះបានហេីយ! ហេីយថវិកាដែលជនជាតិជប៉ុនបានបាត់បង់គឺ20000យ៉េន(ប្រហែលជាជាង100$) តែប៉ុណ្ណោះ គឺមិនមែន2000$នោះ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេ បានជំរាបជូន មហាជន មេត្តាជ្រាបថា ចំពោះករណីជនជាតិជប៉ុន ប្រុសស្រីចូលម៉ាស្សា ហើយត្រូវបានបុគ្គលិកស្រីម៉ាស្សាលួចយកលុយពីស្រ្តីជប៉ុនចំនួន ( 20000 យ៉េនជប៉ុន បានដកហូតយកមកបានវិញហើយដើម្បីប្រគល់ជូនជនរងគ្រោះវិញ) នៅពេលមានការភ្ញាក់ផ្អើលបាត់លុយ បុគ្គលិកនោះបានប្រគល់លុយនោះទៅឱ្យម្ចាស់ហាង ម្ចាស់ហាងក៏រួមគំនិតយកលុយនោះគេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវតាមចាប់ខ្លួនបាន និងបន្តរកបុគ្គលិកស្រីដែលជំនាញលួចលុយភ្ញៀវដើម្បីយកមកអនុវត្តន៍ច្បាប់។
លោកឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាទៅការិយាល័យជំនាញប្រឆាំងការជួញដូរ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ពីព្រឹកមិញរួចហើយ គឺមិនលើកលែងរាល់ទីតាំងម៉ាស្សាគ្មានច្បាប់អនុញ្ញាតដែលមិនទទួលខុសត្រូវសុវត្ថិភាពសម្ភាររបស់ភ្ញៀវបែបនេះ ដែលធ្វើឱ្យខូចកិត្តិយស និងបាត់បង់ភ្ញៀវទេសចរណ៍។
សូម អរគុណ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ធ្វើការបានលឿន។
នៅរសៀលថ្ងៃទី26 ខែមេសា ឆ្នាំ2026បន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញបានទទួលដំណឹងថាហាងម៉ាស្សាមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លួចយលលុយរបស់ភ្ញៀវ លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានបញ្ជាអោយកម្លាំងចុះស្រាវជ្រាវដល់ទីតាំង ហេីយក៏បានរកឃេីញថាទីតាំងខាងលេីបុគ្គលិកពិតជាបានលួចលុយភ្ញៀវពិតប្រាកដមែន រដ្ឋបាលខណ្ឌដូនបានបានសម្រេចបិតទីតាំងម៉ាស្សាខាងលេីមិនអោយធ្វេីអាជីវកម្មទៀតនោះទេ។
បន្ទាប់ពីមានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈជនបរទេសចំនួនពីរនាក់ ដែលជាជនជាតិជប៉ុន បានបាត់លុយចំនួន២ពាន់ដុល្លារអាមេរិក ក្នុងហាងម៉ាស្សាមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ នៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គ្រាដែលពួកគេទាំង០២ បានចូលទៅម៉ាស្សានៅទីនោះ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដាក់បទបញ្ជាទៅកាន់កងកម្លាំងនគរបាលជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យរាល់ទីតាំងអាជីវកម្មម៉ាស្សាទាំងអស់ ករណីរកឃើញទីតាំងនោះមានចេតនាប្រព្រឹត្តិអំពើណាមួយដែលនាំឱ្យមានការបាត់បង់ទ្រព្យសម្បត្តិភ្ញៀវទេសចរណ៍ជាតិ ឬអន្តរជាតិ ត្រូវមានវិធានការច្បាប់ជាធរមាន ដោយមិនមានការលើកលែងនោះឡើយ ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាឱ្យនគរបាលជំនាញ អធិការខណ្ឌទាំង១៤ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះធ្វើបច្ចុប្បន្នភាពពិនិត្យ និងស្រង់ស្ថិតិលើអាជីវកម្មម៉ាស្សាជូនភ្ញៀវអន្តរជាតិទាំងអស់ ដើម្បីកំណត់ពីអត្តសញ្ញាណអ្នកទទួលខុសត្រូវ នៃអាជីវកម្មទាំងមូលឲ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់អាជីវកម្មត្រូវចូលរួម ក្នុងការថែរក្សាសន្តិសុខ សុខវត្ថិភាព និងទ្រព្យជូនភ្ញៀវអន្តរជាតិ ដែលចូលមកលេងប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ ស្នងការ បានសង្កត់ធ្ងន់ថា ករណីសមត្ថកិច្ចបានរកឃើញថា អ្នកគ្រប់គ្រងទីតាំងនោះបានអនុញ្ញាតឲ្យបុគ្គលិកខ្លួន ប្រព្រឹត្តិអំពើទុច្ចរិតណាមួយ ដែលនាំបង្កឲ្យមានអំពើអសន្តិសុខ ឬខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិភ្ញៀវដោយចេតនានោះ នោះអ្នកគ្រប់គ្រងទីតាំង និងអ្នកដែលបានប្រព្រឹត្តិ គឺនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងជាដាច់ខាត ៕រក្សាសិទ្ធដោយ៖សុទ្ធលី





















