Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​នឹង​ដក​បម្រាម​គោចរ​ទូទាំងប្រទេស និង​អនុញ្ញាត​ឲ្យ​លក់​ស្រា​វិញ ក្រោយ​ស្ថានភាព COVID-19 មានការ​ប្រសើរឡើង​ខ្លាំង​

spot_img

​រដ្ឋាភិបាល​ថៃ​នឹងធ្វើ​ការដក​បម្រាម​គោចរ​ទូទាំងប្រទេស នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ និង​អនុញ្ញាត​ឲ្យ​មាន​ការលក់​ស្រា​នៅក្នុង​ភោជនីយដ្ឋាន និង​សណ្ឋាគារ​។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19​។​

​អ្នកនាំពាក្យ​របស់​ស្ថាន​ប័​នេះ​ឈ្មោះ Taweesin Visanuyothin បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា នឹងមាន​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​បន្ថែមទៀត ចាប់ពី​ថ្ងៃ​ចន្ទ ខណៈដែល​ប្រទេស​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី​ក្នុង​តំបន់​។​

​កាលពី​ថ្ងៃ​សុក្រ ថៃ​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៤​ករណី បណ្តាល​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើត​ដល់ ៣.១២៩​នាក់​។ អ្នក​ឆ្លង​ថ្មី​ទាំង ៤​នាក់​នោះបាន​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌា​វិញ និង​ធ្វើតេស្ត​រកឃើញ​វីរុស នៅ​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ក្នុង​ខេត្ត Chonburi​។​

​សូមបញ្ជាក់ថា ប្រទេស​ថៃ​នៅសល់​អ្នកជំងឺ​ចំនួន​តែ ៨៤​នាក់​ទៀត​ប៉ុណ្ណោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយពេល​អ្នកជំងឺ​សរុប ២.៩៨៧​នាក់​បានជា​សះស្បើយ​។

​ប្រទេស​នេះ​មាន​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន ៨៩​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNA


spot_img
×