Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​រយៈពេល​ជាង​៧​ម៉ោង អភិបាលខេត្ត​ពោធិ៍សាត់ ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ​បាន​៨៦​ករណី​

​ពោធិ៍សាត់​៖ រដ្ឋបាលខេត្ត​ពោធិ៍សាត់ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ៨ និង​៣០​នាទី​ព្រឹក រហូតដល់​ម៉ោង ៣ និង​២០​នាទី​រសៀល ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បន្ត​ប្រើប្រាស់​យន្តការ «​សមាជ​» ជួប​សំណេះសំណាល និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​ចំនួន​៨៦​ករណី​ផ្សេងគ្នា នៅ​វេទិកា​សាលាខេត្ត​ពោធិ៍សាត់​។​

​យន្តការ​ដោះស្រាយ​ខាងលើនេះ បានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ អភិបាលក្រុង​ស្រុក​ដែល​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​ប្រឈម បាន​ស្កាត់​មកពី​គ្រប់ទិសទី​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយផ្ទាល់​ពី​ឯកឧត្តម​អភិបាលខេត្ត លើ​បញ្ហា​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ប្រជាពលរដ្ឋ​ខ្លះ​មាន​ជម្លោះដីធ្លី ប្រជាពលរដ្ឋ​ខ្លះ​មាន​បញ្ហា​បំណុល ប្រជាពលរដ្ឋ​ខ្លះទៀត​មាន​ជម្លោះ​ក្នុង​គ្រួសារ និង​អ្នក​ខ្លះទៀត​រង​ការចាញ់បោក​គេ​ជាដើម​។​

​ក្រៅពី​បង្កើត​យន្តការ «​សមាជ​» ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូលជួប​រៀបរាប់​ពី​បញ្ហា រៀងរាល់​២​ថ្ងៃ​ម្តង ក្នុង​មួយ​សប្តាហ៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយផ្ទាល់​ហើយ​នោះ ក្នុងឋានៈ​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បាន​ដឹកនាំ​អភិវឌ្ឍន៍​ខេត្តពោធិ៍សាត់ ឱ្យ​លេចចេញ​នូវ​សមិទ្ធផល​គួរឱ្យកត់សម្គាល់​ជាច្រើន​ទៀត ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ ហើយក៏​បានរួម​ចំណែក​លើកកម្ពស់​ជីវភាពរ​ស់​នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឱ្យមាន​ភាពប្រសើរ​ផងដែរ​។​

​សមិទ្ធផល​ការងារ​កើតចេញពី​កិច្ចប្រឹងប្រែង​ក្នុងការ​ដឹកនាំ និង​គ្រប់គ្រង​ខេត្តពោធិ៍សាត់ បានធ្វើឱ្យ​ឯកឧត្តម ម៉ៅ ធនិន ទទួលបាន​ការស្រឡាញ់​ពេញចិត្ត និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាខ្លាំង​។ ពួកគេ​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច ដែល​បាន​ផ្តល់ជូន​អភិបាលខេត្ត​ដ៏​ល្អ មិន​ធ្លាប់មាន​ពីមុនមក ហើយ​មិន​ចង់ឱ្យ​អភិបាលខេត្ត​រូបនេះ ចាកចេញ​ទៅណា​នោះឡើយ​៕
​ដោយ​៖​កូ​ឡាប​


×