ការគេងដោយមិនស្លៀកខោអាវអ្វីទាំងអស់ ប្រហែលជាមិនមែនជារឿងដំបូងគេ ដែលអ្នកត្រូវគិតឡើយ នៅពេលនិយាយដល់ការពង្រឹងដល់សុខភាព ប៉ុន្តែវាពិតជាមានប្រយោជន៍មួយចំនួន ដែលអ្នកគួរតែយកចិត្តទុកដាក់។ ខាងក្រោមនេះគឺជាប្រយោជន៍ខ្លះៗ នៃការគេងមិនស្លៀកខោអាវ៖
គេងលក់កាន់តែលឿន
សីតុណ្ហភាពរាងកាយគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ជួយឲ្យគេងលក់។ វាពិតជាផ្នែកមួយដែលជំរុញដល់សង្វាក់នៃការគេងក្នុងរាងកាយមនុស្សយើង។ ការធ្វើឲ្យរាងកាយត្រជាក់អាចជាសញ្ញាបញ្ជាក់ថា រាងកាយដល់ពេលត្រូវគេងហើយ ដូច្នេះការគេងដោយមិនស្លៀកពាក់ និងអនុញ្ញាតិឲ្យរាងកាយចុះត្រជាក់ ហើយក៏ធ្វើឲ្យអ្នកឆាប់គេងលក់ផងដែរ។
គុណភាពនៃការគេងកាន់តែល្អជាងមុន
ការធ្វើឲ្យរាងកាយត្រជាក់មិនត្រឹមតែជួយឲ្យគេងលក់កាន់តែលឿនទេ តែវាក៏ពង្រឹងដល់គុណភាពនៃការគេងទាំងស្រុងដែរ។ សីតុណ្ហភាពក្នុងបន្ទប់គួរតែនៅចន្លោះពី ១៥ ទៅ ១៩អង្សារ ទើបជំរុញដល់ការគេងប្រកបដោយគុណភាព។ តែការគេងដោយមិនស្លៀកខោអាវជាវិធីសាស្ត្រតែមួយគត់ក្នុងការជួយឲ្យទទួលបានភាពត្រជាក់ និងគេងលក់ប្រកបដោយគុណភាព។
ថែរក្សាស្បែកឲ្យមានសុខភាពល្អ
ដោយសារតែការគេងមិនស្លៀកខោអាវអាចជួយបង្កើនគុណភាពនៃការគេងបាន ដូច្នេះវាក៏ពង្រឹងដល់សុខភាពស្បែកបានដែរ។ មនុស្សដែលគេងមិនសូវគ្រប់ នឹងធ្វើឲ្យរបួសដែលឆាប់ជា ក៏ប្រែទៅជាក្រជាវិញដែរ។ ដូច្នេះរឿងនេះសបញ្ជាក់ថា ការគេងបានគ្រប់គ្រាន់អាចជួយដល់ស្បែកកាន់តែឆាប់ជា និងមានសុខភាពល្អ ហើយបើសិនជាអ្នកគេងមិនស្លៀកខោអាវទៀតលទ្ធផលនឹងកាន់តែល្អថែមទៀត។
បន្ថយស្ត្រេស និងការថប់អារម្មណ៍
ហេតុផលមួយផ្សេងទៀតនៃការគេងមិនស្លៀកខោអាវ អាចជាការផ្លាស់ប្តូរដ៏ល្អមួយ ដែលអ្នកអាចធ្វើបានដើម្បីបន្ថយភាពស្ត្រេស និងថប់អារម្មណ៍។ វាមិនមែនជាអាថ៌កំបាំងថា ការគេងមិនគ្រប់គ្រាន់មានឥទ្ធិពលខ្លាំងទៅលើស្ត្រេសក្នុងខ្លួនឡើយ។ តាមការសិក្សាបានឲ្យដឹងថា ការគេងមិនគ្រប់ជាប់ទាក់ទងនឹងការបាក់ទឹកចិត្ត និងចង់សម្លាប់ខ្លួនកាន់តែខ្លាំង។
បង្ការការឡើងទម្ងន់
បើសិនជាអ្នកមានបញ្ហានៃការគេង វាអាចនឹងប៉ះពាល់ដល់គុណភាពជីវិតយ៉ាងច្រើនប្រភេទ។ ការសិក្សាមួយបានរកឃើញនូវទំនាក់ទំនង នៃការគេងមិនបានគ្រប់គ្រាន់ និងការឡើងទម្ងន់។ អ្នកដែលគេងតិចជាង ៥ម៉ោងចុះក្រោមក្នុងមួយយប់ទំនងជាងាយនឹងឡើងទម្ងន់ណាស់។ ប៉ុន្តែការគេងមិនស្លៀកខោអាវអាចធ្វើឲ្យរាងកាយត្រជាក់ នៅពេលយប់ប្រហែលជាជួយបង្កើនការរំលាយកាឡូរី ហើយក៏មិនឲ្យឡើងទម្ងន់ដែរ។
បង្កើនលទ្ធភាពនៃការមានកូនរបស់បុរស
មនុស្សស្រីមិនគ្រាន់តែជាអ្នកដែលអាចទទួលបានប្រយោជន៍ ពីការគេងមិនស្លៀកខោអាវនោះទេ។ តាមការសិក្សាថ្មីបានរកឃើញទំនាក់ទំនងមួយ រវាងការស្លៀកខោទ្រនាប់តឹងៗ និងការចុះទាបរបស់មេជីវិតឈ្មោល។ បុរសដែលប្រាប់ថា ស្លៀកខោខ្លីសម្រាប់ប្រដាល់គឺមានកំហាប់មេជីវិតឈ្មោលខ្ពស់ និងចំនួនមេជីវិតឈ្មោលសរុបច្រើនជាងបុរសដែលស្លៀកខោទ្រនាប់តឹងៗ។ ការគេងដោយមិនស្លៀកខោអាវ គឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការថែរក្សាពងស្វាឲ្យត្រជាក់ និងបង្កើនសីតុណ្ហភាពផ្តល់សុខភាពសម្រាប់មេជីវិតឈ្មោល៕
អត្ថបទ៖ health.com.kh