ស្ទឹងត្រែង៖ ចោរជើងល្អបន្លំលួចម៉ូតូមួយគ្រឿង ពេលបុគ្គលិកអេអឹមខេម្នាក់ចតម៉ូតូទុក រួចដើរទៅស្រោចទឹកថ្ងៃសីលនៅវត្តព្រះអង្គធំ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៤ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូដែលបាត់ម៉ាក ហុហុងដាឌ្រីម C125 ឆ្នាំ 2019 ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្ទឹងត្រែង 1C-8465។ ជនរងគ្រោះ ឈ្មោះ វីន គន្ធា ភេទស្រី អាយុ 21 ឆ្នាំ បុគ្គលិក មីក្រូហិរញ្ញវត្ថុ AMK រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ៕ ដោយ៖សុខុម