អ្នកបុរាណវិទូជនជាតិអេស្ប៉ាញម្នាក់ ត្រូវបានកាត់ទោសឲ្យជាក់គុករយៈពេលជាង ២ឆ្នាំ និងពិន័យជាប្រាក់ ១៤.០០០ដុល្លារ ដោយសារតែក្លែងបន្លំផ្នែកខ្លះ នៃរបបគំហើញរបស់គាត់។
លោក Eliseo Gil អតីតប្រធានផ្នែកធ្វើកំណាយនៅទីតាំងបុរាណរូមាំងឈ្មោះ Iruña-Veleia ត្រូវបានកាត់ទោសពីបទកាឡៃការសរសេររបស់គាត់ ដែលពេលនោះត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្រ តាមរយៈខ្លួនគាត់ផ្ទាល់ ឬតាមមនុស្សទី ៣។ នេះបើតាមឯកសារផ្តន្ទាទោស។
កាលពីឆ្នាំ ២០០៥ និង ២០០៦ លោកបានប្រកាសថា ក្រុមរបស់គាត់បានរកឃើញវត្ថុធ្វើពីដីឥដ្ឋជាច្រើននៅកន្លែងនោះ ក្បែរទីក្រុង Vitoria-Gasteiz ស្ថិតក្នុងប្រទេសអេស្ប៉ាញ។ វត្ថុបុរាណទាំងនោះ ត្រូវគាត់និយាយថា មានអាយុកាលនៅសតវត្សទី ៣មុនគ្រឹស្តសករាជ និងមានអក្សរបុរាណអេហ្សីប តំណាងឲ្យឈើឆ្កាង និងសញ្ញានៃភាសា Basque។ នេះបើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ El Pais។
កាសែតចុះផ្សាយទៀតថា នៅពេលនោះ ការរកឃើញត្រូវបានគេចាត់ទុកថាជាបដិវត្តន៍ និងត្រូវបានគេគិតថា វាបានបង្ហាញពីគំរូសរសេរដំបូងនៃភាសា Basque ដែលមានអាយុកាល ៨០០ឆ្នាំមុនគំរូសរសេរមុនៗ។
ប៉ុន្តែ ២ឆ្នាំក្រោយមក អ្នកជំនាញគណៈកម្មាធិការវិន័យនៃភាសាសាស្ត្រ ប្រវត្តិបុរាណ បុរាណវិទ្យា គីមីវិទ្យា និងភាសាស្ត្របានចាត់ទុកការឃើញនោះថាក្លែងក្លាយ។
អ្នកជំនាញដែលសិក្សាពីវត្ថុដែលរកឃើញនោះ បានរកឃើញពីភាពមិនស៊ីចង្វាក់គ្នា ដូចជាគ្មានលំដាប់ភាសា ការប្រកបពាក្យ និងឈ្មោះ និងឃ្លា មិនស៊ីគ្នាជាមួយនឹងពេលវេលាដែលប៉ាន់ស្មាន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN