ចិនបានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ៤៩នាក់គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ដែលមានការធ្លាក់ចុះ បើធៀបទៅនឹងថ្ងៃសៅរ៍ មានដែលមានអ្នកឆ្លងថ្មីចំនួន ៥៧នាក់។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលជាតិ នៅថ្ងៃចន្ទនេះ។
គណៈកម្មាការសុខាភិបាលជិតបាននិយាយក្នុងសេចក្តីប្រកាថា ក្នុងចំណោមអ្នកឆ្លងថ្មីសរុប មាន ៣៩ករណីជាការឆ្លងក្នុងស្រុក។ ៣៦ករណីជាការឆ្លងនៅក្នុងទីក្រុងប៉េកាំង។
មានការឆ្លងថ្មីចំនួន ១០ករណីនៅក្នុងប្រទេសចិន ដែលជាការឆ្លងនាំចូលមកពីខាងក្រៅប្រទេស។ ស្ថាប័នដដែលក៏បានរាយការណ៍ថា មានករណីសង្ស័យចំនួន ១៨។
ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ៨៣.១៨១នាក់ និងអ្នកស្លាប់មាន ៤.៦៣៤នាក់។
បច្ចុប្បន្ន ចិននៅមានអ្នកជំងឺត្រឹម ១៧៧នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានអ្នកជំងឺសរុបទាំងអស់ចំនួន ៧៨.៣៧០បានជាសះស្បើយ។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះដំបូងចេញពីទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។ រហូតមកដល់ពេលនេះ វីរុសមរណៈនេះបានឆក់យកជីវិតមនុស្សជាង ៤២៣.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ៧,៥៥លាននាក់ទូទាំងពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Reuters