(ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០២០) – ក្រុមហ៊ុនអាកាសចរណ៍ Vietjet បើកដំណើរការជើងហោះហើរថៃក្នុងស្រុកថ្មីបន្ថែមចំនួន៥ជើង ដោយចាប់ផ្ដើមពីថ្ងៃទី១៥ មិថុនា ២០២០នេះតទៅ។ ជើងហោះហើរថ្មីៗទាំងនេះ នឹងតភ្ជាប់ទីក្រុងបាងកក (អាកាសយានដ្ឋាន សុវណ្ណភូមិ) ជាមួយនឹងតំបន់ទេសចរណ៍វប្បធម៌ល្បីៗជាច្រើននៅប្រទេសថៃ ដូចជា ក្រុងហាត់យ៉ៃ ខេត្តខុនកែន ខេត្តណាខនស៊ីថាំម៉ារ៉ាត់ ខេត្តអ៊ូប៊ុនរ៉ាឆាថានី និងខេត្តស៊ូរ៉ាត់ថានី។
ជើងហោះហើរថ្មីទាំង៥នេះ នាំឱ្យក្រុមហ៊ុន Vietjet មានជើងហោះហើរថៃក្នុងស្រុកសរុបចំនួន ១២ ខ្សែ សម្រាប់តភ្ជាប់ទិសដៅហោះហើរចំនួន១១កន្លែងក្នុងប្រទេសថៃ។ បច្ចុប្បន្ន អ្នក ដំណើរ អាច ហោះ ហើរ ទៅ កាន់ ទីតាំង ល្បីៗ នៅ ប្រទេសថៃបានតាមរយៈក្រុមហ៊ុន Vietjet ព្រមទាំងរីករាយនឹងជើងហោះហើរវៀតណាមក្នុងស្រុក៨ខ្សែដែលទើបបើកដំណើរ ការកាលពីពេលថ្មីៗនេះផងដែរ។
ជាការចូលរួមអបអរសាទរដល់ការបើកដំណើរការជើងហោះហើរថ្មីនេះ ក្រុមហ៊ុនមានផ្ដល់ជូនអ្នកដំណើរនូវប្រូម៉ូសិនពិសេស គឺការលក់សំបុត្រជាង៥សែនសន្លឹក ក្នុងតម្លៃត្រឹមតែចាប់ពី ១៦សេន (មិនរួមបញ្ចូលពន្ធនិងកម្រៃសេវាផ្សេងៗ) ក្នុងមួយសន្លឹក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ មិថុនា ២០២០ ពីចន្លោះម៉ោង ១២:០០ ដល់ ម៉ោង ១៤:០០ នៅលើគេហទំព័រ www.vietjetair.com ។
ប្រូម៉ូសិនសំបុត្រនេះ គឺសម្រាប់ការហោះហើរចាប់ពីថ្ងៃទី ១ កក្កដា រហូតដល់ដំណាច់ខែធ្នូ ២០២០និងមានសុពលភាពសម្រាប់ជើងហោះហើរថៃក្នុងស្រុកទាំងអស់ រួមទាំងជើងហោះហើរថ្មីផងដែរ។
ដើម្បីបន្ថែមភាពទាក់ទាញបន្ថែមទៅលើប្រូម៉ូសិននេះ ក្រុមហ៊ុន Vietjet ប្រទេសថៃ ក៏នឹងរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងយករង្វាន់ “ការហោះហើរដោយឥតគិតថ្លៃរយៈពេល៥ខែ ជាមួយក្រុមហ៊ុន Vietjet ប្រទេសថៃ” សម្រាប់អតិថិជនទាំងអស់ដែលកក់សំបុត្រយន្ដហោះ នៅលើគេហទំព័រប្រូម៉ូសិន https://skyfun.vietjetair.com/ ។
ក្រុមហ៊ុន Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបើកការហោះហើរសារជាថ្មី ទៅកាន់អាកាសយានដ្ឋាន ភូកេត ផងដែរ។ បន្ទាប់ពី អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បានប្រកាសបើកដំណើរការឡើងវិញ នូវជើងហោះហើរក្នុងស្រុក នៅអាកាសយានដ្ឋាន ភូកេត ចាប់ពីថ្ងៃទី ១៣ មិថុនា ២០២០ មក ក្រុមហ៊ុន Vietjet ប្រទេសថៃ បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនិងតែមួយគត់ ដែលបានបញ្ជាក់ថាខ្លួននឹងបើកដំណើរការជើងហោះហើររបស់ខ្លួនឡើងវិញ រវាងអាកាសយានដ្ឋាន សុវណ្ណភូមិទីក្រុងបាងកក និង អាកាសយានដ្ឋាន ភូកេត។
បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រទេសថៃ កំពុងបើកដំណើរការជើងហោះហើរក្នុងស្រុកប្រទេសថៃ ជាច្រើនខ្សែ ដូចជារវាង បាងកក ទៅ ឈាងម៉ៃ ឈាងរ៉ៃ ភូកេត ក្រាពិ និងអ៊ូដុនថានី។ ហើយអ្នកដំណើរទាំងឡាយ ត្រូវបានណែនាំឱ្យអនុវត្តតាមបទបញ្ញត្តិ និង វិធានការផ្សេងៗមុននឹងមកដល់គោលដៅចុះចត ដើម្បីជួយសម្រួលឱ្យការបំពេញបែបបទចូល កាន់តែមានភាពរលូន។
ក្រុមហ៊ុន Vietjet ក៏បន្តពង្រីកពេលវេលាហោះហើរ និងជើងហោះហើរថ្មីៗបន្ថែមផងដែរ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Vietjet ប្រទេសថៃ បានផ្ដល់សេវាហោះហើរដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ ជូនដល់បុគ្គលិកសុខាភិបាលជួរមុខផងដែរ ដែលរួមមានដូចជាសមាជិកគ្រប់រូបនៃគណៈកម្មការទប់ស្កាត់និងគ្រប់គ្រងកូវីដ-១៩ប្រទេសថៃ គ្រូពេទ្យនិងគិលានុបដ្ឋាយិកាគ្រប់រូបមកពីមន្ទីរពេទ្យទាំង១៦០ នៅប្រទេសថៃ ដែលត្រូវបានចាត់តាំងឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩។ ការផ្ដល់ជូនសេវាហោះហើរនេះ គឺក្នុងន័យថ្លែងអំណរគុណដល់វីរៈជនទាំងនោះ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីព្យាបាលនិងទប់ស្កាត់ការរាតត្បាតនេះ។
ក្រុមហ៊ុន Vietjet តែងគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សុវត្ថិភាពនិងសុខភាពដែលមាននាពេលបច្ចុប្បន្ន រួមមានដូចជាការវាស់កម្ដៅអ្នកដំណើរនិងបុគ្គលិកយន្ដហោះ ការរក្សាគម្លាតពីគ្នានៅក្នុងអាកាសយានដ្ឋាន និងនៅលើយន្ដហោះជាដើម។ អ្នកដំណើរ ក៏តម្រូវឱ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ ក្នុងអំឡុងពេលហោះហើរផងដែរ។
អំពីក្រុមហ៊ុន Vietjet:
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់វៀតណាម ក្នុងការប្រតិបត្តក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មីមួយ ដែលផ្តល់ជូនតម្លៃសំបុត្របែបសន្សំសំចៃតាមតម្រូវការ និងសេវាកម្មយ៉ាងទូលំទូលាយដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន។ ក្រុមហ៊ុននេះ មិនត្រឹមតែផ្តល់ឲ្យនូវសេវាកម្មដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជអេឡិចត្រូនិក (e-commerce) ធំជាងគេបំផុត ដើម្បីផ្តល់ជូននូវសេវាកម្ម និងផលិតផលផ្សេងៗជាច្រើនសម្រាប់អតិថិជន។ Vietjet គឺជាសមាជិក សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) និងបានទទួលវិញ្ញាបនបត្រសវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពីសមាគមដដែលនេះ។ Vietjet ក៏បានជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ដែលយកកម្រៃសេវាទាបដ៏ល្អបំផុតនៅអាស៊ីឆ្នាំ២០១៨ (Best Ultra Low-Cost Airline 2018) និងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតសម្រាប់សុវត្ថិភាពជាមួយនឹងពិន្ទុផ្កាយ៧ ក្នុងឆ្នាំ២០១៨ ពីគេហទំព័រអង្កេតលើផលិតផល និងសុវត្ថិភាពរបស់ពិភពលោក AirlineRatings.com។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍ដ៏ល្អបំផុតផ្តាច់គេទាំង៥០របស់ពិភពលោក សម្រាប់ការប្រើហិវញ្ញវត្ថុដ៏មានផាសុខភាព និងប្រតិបត្តិការផ្សេងៗ ដោយអង្គភាពវិភាគលើក្រុមហ៊ុនអាកាសចរណ៍ Airfinance Journal ក្នុងឆ្នាំ២០១៨។
ក្រុមហ៊ុន Vietjet អាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃច្រើនជាង៤០០លើក ដោយដឹកអ្នកដំណើរច្រើនជាង៦៥លាននាក់ មកទល់ពេលនេះ ជាមួយនឹងផ្លូវហោះហើរចំនួន១០៦ ដែលគ្របដណ្តប់ក្នុងគោលដៅជាច្រើនទូទាំងវៀតណាម និងគោលដៅអន្តរជាតិនានា ដូចជាជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេសចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា ៕ ដោយ ៖ CEN