Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បង្ក្រាប​អ្នកញៀន​ល្បែងស៊ីសង ជល់​មាន់ ឃាត់ខ្លួន​ជនសង្ស័យ​៩​នាក់ និង​ចែកចាយ​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន ៥.៦០០​ដុល្លារ នៅ​ស្រុក​ស្វាយជ្រំ​

​ខេត្តស្វាយរៀង​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បានធ្វើការ ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ជល់​មាន់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៩​នាក់ ដកហូត​មាន់​ជល់ ១៧​ក្បាល ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន ៥.៦០០​ដុល្លារ ព្រមទាំង​ម៉ូតូ​៤​គ្រឿង រថយន្ត​១​គ្រឿង និង​លុយ​ខ្មែរ​ជិត​៥​លាន​រៀល​។​

​ការចុះ​បង្ក្រាប​នេះ បានធ្វើ​ឡើង​នា​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​កាលពី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៩​នាក់​រួមមាន​៖ ទី​១៖ ឈ្មោះ យិន សាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​អង្គ​កប្បាស ស្រុក​ស្វាយជ្រំ ទី​២៖ ឈ្មោះ ស៊ិន ឡា​នី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ទប់ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ទី​៣៖ ឈ្មោះ សុខ សា​វី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ទី​៤៖ ឈ្មោះ ចាន់ ហាត់ ភេទ​ស្រី អាយុ​៥១​ឆ្នាំ រស់​ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ទី​៥៖ ឈ្មោះ ព្រំ ចិន្តា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ទី​៦៖ ឈ្មោះ ឈួន ចឹក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ក ឃុំ​ត្រពាំង​ស្រែ ស្រុក​កំពង់ត្របែក ខេត្ត​ព្រែ​វែង ទី​៧៖ ឈ្មោះ សោម យ៉ាក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ទី​៨៖ ឈ្មោះ វ៉ា គុណ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ និង​ទី​៩៖ ឈ្មោះ ទង វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ធាតុ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ម៉ូតូ​ចំនួន ៤​គ្រឿង រថយន្ត ១​គ្រឿង និង​មាន់​ចំនួន ១៧​ក្បាល ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន ៥.៦០០​ដុល្លារ ប្រាក់​ដុល្លារ​ចំនួន ២៩០​ដុល្លារ ប្រាក់រៀល​ចំនួន ៦.៤៨៥.០០០​រៀល និង​ជញ្ជីង​ចំនួន ១​ផងដែរ​។​

​ក្រោម​ការសម្របសម្រួល​ដោយ​លោក ស៊ន មុនី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ លោក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្វាយជ្រំ និង​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ស្វាយរៀង​។

​បច្ចុប្បន្ន​ជន​ញៀន​ល្បែង ប្រុស ស្រី ទាំង​៩​នាក់ ព្រមទាំង​វត្ថុតាង បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដើម្បី​កសាង​នីតិវិធី​តាមច្បាប់​៕
​ដោយ​៖​វ៉ៃ​កូ​

×