Sunday, January 29, 2023

ឃាត់ខ្លួន​មនុស្ស​២​នាក់​លួច​កាច់ក​ម៉ូតូ នៅ​ខេត្តកំពង់ចាម បាន​រត់​មក​លាក់ខ្លួន​នៅ​ខេត្តស្វាយរៀង ដកហូត​ម៉ូតូ ១០​គ្រឿង និង​រថយន្ដ​១​គ្រឿង

spot_img

​ខេត្តស្វាយរៀង​៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់ក​ម៉ូតូ​) នៅ​ខេត្តកំពង់ចាម ហើយ​បាន​រត់​មក ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្រោយពី​ឃាត់ខ្លួន​រួច យើង​បានធ្វើ​ការឆែកឆេរ ត្រួតពិនិត្យ​លទ្ធផល ដកហូត​ម៉ូតូ​បាន​ចំនួន ១០​គ្រឿង និង​រថយន្ត​១​គ្រឿង​។

​កាលពី​នៅ​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ វេលា​ម៉ោង ៩ ព្រឹក ស្នងការ​ដ្នា​នគរបាល​ខេត្តកំពង់ចាម បាន​សុំ​កិច្ចប្រតិបត្តិការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ក្នុងនោះ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ការិយាល័យ​ជំនាញ​ធ្ងន់ ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង អធិការដ្ឋាន​នគរបាល​ស្រុក រមាសហែក និង ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ល​ត្រស់ ដោយមាន​ការដឹកនាំ ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ សុភាព ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​: ដោយមាន​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង យើង​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ដែលមាន​ឈ្មោះ សៅ ស៊ី​ដា​ត ហៅ ឆោះ ភេទ ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្ត ស្វាយរៀង និង ឈ្មោះ សៅ ប៊ុ​ន្នី ហៅ តឿ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់ក​ម៉ូតូ​) នៅ​ខេត្តកំពង់ចាម ហើយ​បាន​រត់​មក ភូមិ វត្ត ឃុំ ត្រស់ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ក្រោយពី​ឃាត់ខ្លួន​រួច យើង​បានធ្វើ​ការឆែកឆេ ត្រួតពិនិត្យ​លទ្ធផល ដកហូត​ម៉ូតូ​បាន​ចំនួន ១០​គ្រឿង ម៉ាក​ហុងដា សេ ១២៥ ចំនួន ៩ គ្រឿង ម៉ាក ស៊ុម​ម័​រ​អ៊ិ​ុ​ច ចំនួន ១ គ្រឿង ក្នុងនោះ​ម៉ូតូ​របស់​ជនរងគ្រោះ​ចំនួន ០១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ផលិត​ឆ្នាំ ២០១៧ ពណ៌​ខ្មៅ និង​ដកហូត​រថយន្ដ​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស ៣៣០ ពណ៌​ស ផ្លាកលេខ ភ្នំពេញ 2AP-៣៨៩០ គ្មាន​លិខិតស្នាម របស់​ជនសង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​បច្ចុប្បន្ន រថយន្ដ​ចំនួន​១ គ្រឿង និង​ម៉ូតូ​ចំនួន​១០​គ្រឿង រក្សាទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក ដើម្បី​ស្រាវជ្រាវ​បន្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

​ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ជនសង្ស័យ​២​នាក់ និង​ម្ដាយ របស់​ជនសង្ស័យ បាន​នាំខ្លួន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​៕
​ដោយ​៖​វ៉ៃ​កូ​