ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជធានីភ្នំពេញ មានប្រជាជនរស់នៅ និងស្នាក់នៅបម្រើការងារប្រមាណជាង ៣លាននាក់។
ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងទៀតថា ចំណែកឯស្ថិតិយានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅសាលារាជធានីភ្នំពេញ គឺមានរថយន្តចំនួន ៥៣ ម៉ឺនគ្រឿង ទោចក្រយានយន្ត និងត្រីចក្រ យានយន្តមានចំនួន ១,៦ លានគ្រឿង រួមនិងយានយន្តឆ្លងកាត់សរុបមានចំនួនប្រមាណ ៣ លានគ្រឿង៕
ដោយ៖CEN