Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់​ឡើងទៅ​ចងខ្សែ​ភ្លើង​មិន​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​យក​ខ្សែ​ទៅ​ចងខ្សែ​ភ្លើង​កំពុងតែ​ធ្លាក់​មកក្រោម​ដើម្បី​យក​ខ្សែភ្លើង​បំពាក់​ទៅខាង​លើ​វិញ ​រួច​ក៏​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជាប់​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ធ្លា​ក់មក​ខាងក្រោម ភ្លាមៗ​នោះ​កម្មករ​ដែល​ធ្វើ​ការជាមួយគ្នា​បាន​ជួយ​យក​បុរស​ខាងលើ​មក​កប់​ខ្សាច់ និង​ជួយ​រឹត​ខ្យល់​ដង្ហើម​ដើម្បី​ជួយសង្គ្រោះ​គាត់​តែ​ដោយ​សភាព​ធ្ងន់ធ្ង​ពេក​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់​ផុត​ទៅ​។​

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៤ និង​១៥​នាទី​ ត្រូវ​និង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​យក​រថយន្តស្ទូច និង​អា​ប៊ុល​ដើម្បី​លើក​បុរស​ម្នាក់​នោះ​ទៅ​ខាងលើ​ដើម្បី​ចងខ្សែ​ភ្លើង​ដែល​ធ្លា​ក់មក​ខាងក្រោម​តែដោយសារ​អកុសល​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ធ្លាក់​ផ្កាប់មុខ​មកក្រោម​ហើយ​ភ្លាមៗ​មានកម្ម​ករ​និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​លើក​យកមក​កប់​ខ្សាច់​និង​ហៅ​រថយន្ត​មក​សង្គ្រោះបន្ទាន់​ផងដែរ​តែ​ដោយ​អកុសល​ធ្ងន់ធ្ង​ពេក​បណ្តាល​ឲ្យ​គាត់​ស្លាប់​បាត់ទៅ​។​

​បុរស​បាត់​បង់ជីវិត​មានឈ្មោះ ខាត វឿន​ន អាយុ 28 ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិតូច ឃុំ​គ្រាំង​ខ្នាយ ស្រុក​ឈូក ខេត្តកំពត ដែល​ទីលំនៅ​ប​ច្ច្បុ​ន្ន រស់នៅ​ផ្ទះជួល​ផ្សារ​ព្រៃទា ជាមួយ​មិត្តភក្តិ គាត់​មាន​ប្រពន្ធ ហើយ​និង​មានកូន​ម្នាក់ តែ​សព្វថ្ងៃ​បាន​លែងលះ​ប្រពន្ធ​បាន ២ ឆ្នាំ ​ហើយ​គាត់​មក​បម្រើការងារ​សព្វថ្ងៃ​ជាង​ដាក់លូ​។​

​ក្រោយពេល​កើតហេតុ​សម​ត្ត​កិច្ច​ក៏បាន​ពិនិត្យ ទៅលើ​សព និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ប្រគល់​សពជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅ​ខេត្តកំពត រីឯតៃកុង​រថយន្តស្ទូច និង​តៃកុងអា​ប៊ុល​ សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​និង​ចាត់ការ​ប​ន្តែ​ម​ទៅលើ​ផ្លូវច្បាប់​៕ សា​ម៉េ​ត និង​ភក្ត្រា​

spot_img
×