ព្រះសីហនុ៖ រថយន្តព្រូស១គ្រឿង ដោយបើកបរមិនប្រុងប្រយ័ត្ន បានបណ្តាលឲ្យធ្លាក់ចុះទៅក្រោមស្ពាន រងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ បានកើតឡើងនៅចំណុចស្ពានមួយកន្លែង ក្បែរក្បែអាងចម្រោះទឹកស្អាតអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីព្រឹ ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០។
បើតាមពិនិត្យមើលជាក់ស្តែងនោះ ស្ពាននេះសាងសង់ឡើងពុំបានពេញផ្លូវទាំងស្រុងនោះទេ ដោយបន្សល់ទុកផ្នែកខាងស្តាំទទឹងប្រវែងជាង២ម៉ែត្រ ដែលល្មមនឹងរថយន្ត១គ្រឿងឆ្លងកាត់។
ជាមួយរូបភាពផ្លូវទំនងជាអាចទៅមុខកើតនេះផងដែរ ប្រជាពលរដ្ឋដែលតែងតែ ធ្វើដំណើរតាមផ្លូវនេះ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយរៀបចំធ្វើស្លាកសញ្ញាគ្រោះថ្នាក់ ឬស្លាកសញ្ញាព្រមានណាមួយ ឲ្យពលរដ្ឋធ្វើដំណើរដែលមិនស្គាល់តំបន់ផ្លូវច្បាស់បានដឹងផង ដើម្បីចៀសវាងកើតមានហេតុការណ៍ធ្លាក់បែបនេះ កើតឡើងបន្តទៀត។
ទោះយ៉ាងណា ក្នុងករណីនេះ គេពុំបានដឹងថា អ្នកបើកបររងគ្រោះធ្ងន់ធ្ងរ ឬ យ៉ាងណានោះទេ៕
ដោយ៖ លឹម ហុង