Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉េកាំង​ចាប់ផ្តើម​រឹតបន្តឹង​ក្រុង ក្រោយ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា កាន់តែ​កើនឡើង​ខ្លាំង​

​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ទីក្រុង​ប៉េកាំង កំពុង​រស់នៅ​ក្រោម​ការ​រឹតបន្តឹង​សារជាថ្មី ខណៈ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា នៅក្នុង​ទីក្រុង​កំពុង​បន្ត​កើនឡើង​ខ្ពស់​។​

​នៅ​ថ្ងៃ​ពុធ​នេះ ប៉េកាំង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ៣១​នាក់​បន្ថែម ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​កើន​ដល់ ១៣៧​នាក់​។​

​មុនពេល​មានការ​ឆ្លង​ខ្លាំង ប៉េកាំង ដែលជា​រដ្ឋធានី​របស់​ចិន គ្មាន​ការឆ្លង​វីរុស​ក្នុងស្រុក​រយៈពេល ៥៧​ថ្ងៃ​ជាប់​គ្នា​។​

​ការផ្ទុះ​វីរុស​ត្រូវបាន​គេ​ជឿជាក់ថា កើតចេញពី​ផ្សា​រលក់​ម្ហូប​ដ៏​ធំ​ឈ្មោះ Xinfandi ដែល​ផ្សារ​នេះ​ផ្គត់​ផ្គង​សាច់ និង​បន្លែ​ចំនួន ៨០​ភាគរយ​ទៅដល់​ទីក្រុង​។​

​តំបន់​យ៉ាងតិច​ចំនួន ២៧​ត្រូវបាន​គេ​ចាត់​ចូល​ជា​តំបន់​មាន​ហានិភ័យ​មធ្យម និង​តំបន់ ១​ដែល​ស្ថិត​នៅក្បែរ​ផ្សារ​នោះ ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​។​

​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ប្រឈម​មធ្យម និង​ខ្ពស់ មិនអាច​ចាកចេញ​ពី​ទីក្រុង​បានទេ ចំណែក​ប្រជាជន​នៅ​តំបន់​ប្រឈម​ទាប អាច​ចាកចេញ​បាន ប៉ុន្តែ​ត្រូវតែ​មានការ​ធ្វើតេស្ត​ចេញ​អវិជ្ជមាន​សិន​។​

​ជើងហោះហើរ​ជាច្រើន ត្រូវបាន​លុបចោល ចំណែក​សេវាកម្ម​រថភ្លើង ក៏​ត្រូវបាន​កាត់បន្ថយ​រហូត​យ៉ាងតិច ដល់​ថ្ងៃទី ៩ ខែកក្កដា​។​

​សាលាបឋមសិក្សា មធ្យមសិក្សា និង​មហាវិទ្យាល័យ​ត្រូវបាន​ផ្អាក ចំណែក​ក្រុមកីឡា​មិនអាច​លេង​បាន ខណៈដែល​អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណ​ត្រូវបាន​បិទ​។​

​ប៉ុន្តែ ផ្លូវ​នៅតែ​បន្ត​បើក ហើយ​ក្រុមហ៊ុន និង​រោងចក្រ នៅតែ​បន្តដំណើរ​ដដែល​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា វិ​រុស​ត្រូវបាន​គេ​រកឃើញ​នៅលើ​ជ្រុ​ញ​សម្រាប់ធ្វើ​ត្រី​សាល​ម៉ុង​នាំចូល នៅ​ផ្សារ Xinfandi​។ ប៉ុន្តែ​អ្នកគ្រប់គ្រង​ផ្សារ និង​មន្ត្រី​ប្រចាំ​តំបន់​ផ្សេងទៀត បានធ្វើ​ការបដិសេធ​ការចុះផ្សាយ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយថា អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​នៅ​ផ្សារ​នោះ នឹងមិន​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចាក់​ចេញពី​ទីក្រុង​ឡើយ​ដោយ​មិន​គិតពី​តំបន់​ដែល​ពួកគេ​រស់នៅ​។​

​ផ្សារ​នោះ​មាន​មនុស្ស​ចេញចូល​រាប់ម៉ឺន​នាក់​រៀងរាល់ថ្ងៃ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ទៅកាន់​ទូទាំង​ពិភពលោក​។ បច្ចុប្បន្ន តួលេខ​ចុង​ក្រោយនេះ​អ្នក​ឆ្លង​វីរុស​មាន​ចំនួន​ជិត ៨​លាន​នាក់ និង​សម្លាប់​មនុស្ស​ជាង ៤៣៥.០០០​នាក់​ទូទាំង​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC


×