ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនល្អប្រសើរប៉ុន្មានទេ ពីព្រោះថា ធ្វើអ្វីក៏តែងទទួលរងផលប៉ះទង្គិចដែលមិនសុខស្រួលខ្លួនប៉ុន្មានឡើយ។ចំពោះបុរសត្រូវមានចិត្តត្រជាក់ហើយធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះទើបប្រសើរ។ទាំងស្ត្រីបុរសលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយចេះពិនិត្យសភាពការណ៍ឱ្យបានស្រួលបួលពីព្រោះអាចមានក្រុមមនុស្សបាបមិត្តចង់វាយប្រហារទៀតផង។
ជំនួញ ៖ ជួបផលលំបាកក្នុងការរកផលចំណូល ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅទៅរួច។
ស្នេហា ៖ មនុស្សប្រុសស្រីមានភាពតែលតោល និងមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវសុខស្រួលខ្លួនប៉ុន្មានទេគឺតែងមានរឿងរ៉ាវប្រទាំងប្រទើស និងក្រុមមនុស្សបៀតបៀនយាយីច្រើន។លោកអ្នកមានការខ្វាយខ្វល់ ហើយទោះធ្វើអ្វីៗការទើសមុខទើសមាត់ឥតឈប់ឈរទៀតផង។
ជំនួញ ៖ ក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនសឹមអនុវត្តជាក្រោយទើបអាចទទូលផលសម្រេចល្អ។
ស្នេហា ៖ មនុស្សប្រុសស្រីមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នកើតរឿងឈានដល់ការបែកបាក់៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមានចិត្តត្រជាក់និងមិនត្រូវឱ្យមានការទទួលរងផលប៉ះទង្គិចច្រើនឡើយពីព្រោះថានាំកើតតែរឿងលំបាកនៅថ្ងៃខាងមុខប៉ុណ្ណោះ។
ជំនួញ ៖ លោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយយកភាពខន្តីដាក់ក្នុងខ្លួនទើបគ្មានបញ្ហាអាក្រក់ណាមួយកើតឡើង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគឺតែងមានបញ្ហាយាយីច្រើន ដូច្នេះគប្បីប្រយ័ត្នបញ្ហាចរាចរបន្តិច។
ស្នេហា ៖ ទាំងកម្លោះទាំងក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនតិចនោះឡើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកជួបភាពល្អប្រសើរបន្តិចវិញ ម្ល៉ោះហើយលោកអ្នកអាចប្រកបការងារមានការចម្រើនទៅមុខជាសន្សឹមៗជានិច្ច។
ជំនួញ ៖ ការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ក្នុងរង្វង់គ្រួសារចូរប្រយ័ត្នអ្នកក្រៅចាក់ដោតនាំកើតជម្លោះវិវាទ។
ស្នេហា ៖ ប្តីប្រពន្ធ ឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះវិវាទទៅរួច៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខជាសន្សឹមៗជានិច្ច។ក្រៅពីនេះបញ្ហាដែលស្មុគស្មាញ និងឧបសគ្គនានាក៏បានធូរស្រាលជាងមុនវិញផងដែរ។
ជំនួញ ៖ លោកអ្នកត្រូវមានការរវាសរវៃញាប់ដៃញាប់ជើង ហើយស្វះស្វែងរកអតិថិជនបន្តិច ទើបហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញ។
ស្នេហា ៖ ទាំងកម្លោះទាំងក្រមុំកំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះមានជោគសិរី ដូច្នេះជាឱកាសល្អក្នុងការចាប់កាន់កិច្ចការអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីគាប់ចិត្តផងដែរ។
ជំនួញ ៖ ទាំងការជួញទីជិត ទាំងការជួញទីឆ្ងាយការរកផលចំណូលមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដង។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ មនុស្សប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីៗមិនអាចលោភលន់បានទេ ពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់ផងដែរ។ចំពោះការរស់នៅក្នុងផ្ទះសម្បែងងាយផ្ទុះជម្លោះវិវាទណាស់គប្បីមានការខន្តី និងបើកចិត្តឱ្យទូលាយទើបភាពសុខដុមកើតមានទៅរួច។
ជំនួញ ៖ ជំនួញទីជិតឆ្ងាយមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្នប្រយែង។
ស្នេហា ៖ មនុស្សប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាំប្រយត្នកើតជាទម្លាប់អាក្រក់គ្មាននរណារស់នៅក្បែរកើត៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការចម្រើនលូតលាស់ និងមានជោគមានជ័យច្រើនត្រឡប់មកវិញ។
ជំនួញ ៖ លោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ឬចិត្តច្រណែនឈ្នានីសលោភលន់ឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវក្តៅក្រហាយដាក់ខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ទាំងកំលោះក្រមុំ ទាំងពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតិចតួចណាស់ហើយមានភាពរកាំចិត្តគ្នាច្រើនទៀតផង៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះមានជោគសិរីគួរសមហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅជានិច្ច។ការប្រកបការងារមានការជឿនលឿននិងតែងហុចផលមកវិញមួយចំនួនផងដែរ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់ត្រជាក់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ទាំងប្រុសទាំងស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទី ហើយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។លោកអ្នកអាចមានក្រុមមនុស្សជួយជ្រោមជ្រែងឱ្យរួចចាកផុតពីគ្រាលំបាកទៀតផង។
ជំនួញ ៖ ថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ មនុស្សប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះជួបបញ្ហាដុនដាបចុះច្រើនបន្តិច ដូចនេះទោះធ្វើអ្វីមិនអាចលោភលន់បានឡើយពីព្រោះថាងាយបាត់បង់និងខកបំណងណាស់ដែរ។
ជំនួញ ៖ បើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។ក្រៅពីនេះលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណហើយពុំត្រូវលោភលន់ដែរបើមិនដូច្នេះនឹងជួបរឿងសោកការជាក់ជាពុំខាន។
ស្នេហា ៖ ទាំងកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាមានច្រើននាពេលនេះ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយបើចង់សម្រុកការងារអ្វីអាចបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញនៅពេលក្រោយផង។
ជំនួញ ៖ បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ទាំងកំលោះក្រមុំមានការយល់ចិត្តគ្នាល្អ ម្ល៉ោះហើយជាឱកាសល្អក្នុងការដោះស្រាយជម្លោះវិវាទផង៕